Views
អង្គការ National Democractic Institute
ឬវិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលត្រូវបាន បណ្តេញចេញពីកម្ពុជាដូចអង្គការ Global Witness ដែរនោះ បាននិយាយថា
ការបង្ក្រាបរបស់រដ្ឋាភិបាលកំពុងបង្កបរិយាកាសបំភិតបំភ័យមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ ។ សេចក្ដីថ្លែងការណ៍មួយរបស់អង្គការនេះ
បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។
ការលើកឡើងនេះធ្វើឡើងក្រោយពីរដ្ឋាភិបាលបានបញ្ជាឲ្យបិទអង្គការនេះ
លែងឲ្យដំណើរនៅកាលពីខែសីហា ការបិទកាសែត
ដឺខេមបូឌា ដេលី វិទ្យុអាស៊ីសេរី អង្គការមាតាធម្មជាតិ អង្គការសមធម៌ និងចុងក្រោយ គឺ ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ជាដើម ។
វិទ្យាស្ថាន NDI បានលើកឡើងថាការបោះឆ្នោតដែលគួរឲ្យជឿជាក់បាន
តម្រូវឲ្យមានការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិល
និងប្រព័ន្ធផ្សព្វផ្សាយសេរី
ហើយនិងលទ្ធភាពចូលរួមរបស់គណបក្សនយោបាយនានា
ក្នុងការប្រកួតប្រជែងដោយស្មើភាពក្នុងដំណើរការនយោបាយ។
ប៉ុន្តែ អង្គការនេះ អះអាងថា
ដំណើរការបោះឆ្នោតក្នុងស្ថានភាពបច្ចុប្បន្ននេះ
មិនទាន់ត្រូវតាមតម្រូវការទាំងនេះទេ ហើយការបោះឆ្នោតនេះ
«នឹងខ្វះភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យ»។
អង្គការដែលបានធ្វើការងារពង្រឹងលទ្ធិប្រជាធិបតេយ្យដូចជាការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានដែលអនុញ្ញាតឲ្យអ្នកបោះឆ្នោត
សួរដេញដោលបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតជាដើមនោះ
ក៏បានអំពាវឲ្យរដ្ឋាភិបាលកម្ពុជា ផ្លាស់ប្ដូរចិត្ត
ហើយងាកត្រឡប់មករកមាគ៌ាប្រជាធិបតេយ្យឡើងវិញ
ដោយដោះលែងមេដឹកនាំគណបក្សប្រឆាំង គឺ លោក កឹម សុខា និងអនុញ្ញាតឲ្យលោក
សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិវិលត្រឡប់មកកម្ពុជាវិញ។
វិទ្យាស្ថាន NDI នេះ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា
អនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ដំណើរការឡើងវិញដោយគ្មានការជ្រៀតជ្រែកណាមួយ
ហើយនិងអនុញ្ញាតឲ្យគណបក្សប្រឆាំងនានា ប្រកួតប្រជែងដោយយុត្តិធម៌។
អង្គការ NDI ក៏លើកឡើងទៀតថា វានៅមិនទាន់ហួសពេលទេសម្រាប់រដ្ឋាភិបាលផ្លាស់ប្ដូរចិត្តក្នុងការអនុញ្ញាតឲ្យអង្គការនេះ
វិលត្រឡប់ទៅបន្តកម្មវិធីការងារដែលមិនប្រកាន់បក្សនយោបាយណាមួយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឡើងវិញ ៕
Source :
https://khmer.voanews.com
Pdach Kar
Friday, September 29, 2017