Views
ពីប្រទេសបារាំង លោក ហ៊ុន ម៉ាណែតគ្រោងនឹងធ្វើពិធីជុបលៀងច្រៀងរាំចំអកឡកឡឺយខ្មែរនៅប្រទេសបារាំងថ្ងៃទី ៣០ កញ្ញាខាងមុខនេះ ប៉ុន្តែក្រោយលឺដំណឹងថា សហគមន៍ខ្មែរនៅទីនោះនឹងធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន ម៉ាណែត និង បក្សពួក ពួកគេទើបលុបចោលកម្មវិធីនោះវិញ ។
សូមជំរាបថា លោក ហ៊ុន ម៉ាណែតធ្លាប់ទៅធ្វើពិធីជុបលៀងនៅប្រទេសអាឡឺម៉ង់ម្តងហើយ ប៉ុន្តែមិនបានសម្រេចព្រោះត្រូវបានពលរដ្ឋនៅទីនោះធ្វើបាតុកម្មប្រឆាំងហើយក៏មានគំនិតទៅធ្វើពិធីជុបលៀងនៅប្រទេសបារាំងម្តង ។
ចំណែកខាងលោក ហ៊ុន សែននៅក្នុងប្រទេសដើរធ្វើប្រជាភិថុតិជាមួយកម្មករដើម្បីទាក់ទាញសន្លឹកឆ្នោតមុនឆ្នាំ ២០១៨ ។
Pdach Kar
Thursday, September 28, 2017