Views
លោកសុខ ទូច និយាយថា កម្ពុជានិងចិនឱបគ្នាស្អិតល្មួត ព្រោះចិនមិនចេះលូកដៃចាប់ពងកម្ពុជា ខុសពីអាគាំងចេះតែលូកដៃចាប់ពងកម្ពុជា ។
លោកសុខ ទូច បានស្នើឲ្យអាគាំងកុំប្រចណ្ឌកម្ពុជា
ឲ្យកម្ពុជាមានសេរីភាពដើរហើរស៊ីក្រៅបានខ្លះ ព្រោះ អាមេរិក
ក៏បានបំផ្លាញទឹកដីកម្ពុជាមួយភាគធំដោយសារគ្រាប់មីនកាលពីអតីតកាល ។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីបច្ចុប្បន្នភាពនៃទំនាក់ទំនងកម្ពុជា-ចិន
ក្នុងបរិបទប្រវត្តិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ចនៅថ្ងៃទី ២៩ ខែកញ្ញា
ឆ្នាំ២០១៧ លោក សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា
«តើកម្ពុជាបានទទួលអីខ្លះពីប្រទេសចិន?
ចិនមិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា...។ ជំនួយរបស់ចិន
ជាជំនួយគ្មានចំណង ប៉ុន្ដែជំនួយចិនមានបំណង គឺ យករ៉ែ អគ្គិសនី វាជារឿងធម្មតា
យើងវិនិយោគ យើងត្រូវការអគ្គិសនី នេះមិនមែនជារឿងថ្មីសម្រាប់កម្ពុជាទេ
បើចិនគេមកវិនិយោគរឿងថាមពល កម្ពុជាបែរខ្នងដាក់ ឬ កម្ពុជាត្រូវចាប់
កម្ពុជាត្រូវតែចាប់»។
លោក សុខ ទូច ក៏បានលើកឡើងដែរថា គោលនយោបាយ «ផ្លូវ ១ ខ្សែក្រវ៉ាត់ ១»
ក៏ជាផ្នែកធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែស្អិតល្មួត ផងដែរ ។
លោកថា
គោលនយោបាយនេះនឹងផ្ដល់ប្រយោជន៍ខ្លាំងណាស់ដល់កម្ពុជា វាជាប្រព័ន្ធដឹកជញ្ជូនមួយដ៏មានសក្ដានុពល
បើកម្ពុជាមិនចាប់យកគោលនយោបាយនេះទេ នៅពេលដល់ចិនដាក់ឲ្យប្រើគោលនយោបាយនេះ
កម្ពុជានឹងក្លាយជាសំរាមមិនខាន ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះ
«កម្ពុជាត្រូវការផ្លាស់ប្ដូរ
ត្រូវការអភិវឌ្ឍ ហើយចិនពេលនេះមិននៅបន្ដហូបនំប៉ាវ ហូបទឹកតែទៀតទេ
គឺ ចិនក៏ចេះហូប Hamburger និងផឹកកូកាកូឡា
ហើយ បច្ចុប្បន្ននេះ កម្ពុជាត្រូវតែដូរគោលនយោបាយ បើសិនជាចិនមិនមានសេដ្ឋកិច្ចដូចសព្វថ្ងៃនេះ ក៏កម្ពុជាមិនងាកទៅរកប្រទេសចិនដែរ។
ដើម្បីការអភិវឌ្ឍន៍ ដើម្បីសន្ដិភាពកម្ពុជាត្រូវតែដោះដូរ»។
ក្រៅពីបានបង្ហាញមូលហេតុដែលនាំឲ្យកម្ពុជាងាកទៅរកចិនហើយនោះ លោក សុខ ទូច ក៏បានថ្លែងស្នើសហរដ្ឋអាមេរិកថា អាមេរិកគួរតែដោះលែងកម្ពុជាហើយ
ព្រោះពេលនេះកម្ពុជាត្រូវការសេរីភាពក្នុងការជ្រើសរើស ហើយអាមេរិក
ក៏បានបំផ្លាញកម្ពុជាច្រើនណាស់ដែរ ដោយសារការទម្លាក់គ្រាប់កាលពីអតីតកាល ។
គិតមកទល់ពេលនេះ មានរយៈពេល ៦០ ឆ្នាំហើយ ដែលកម្ពុជា-ចិន
បានចងទំនាក់ទំនងនឹងគ្នា។ ទំនាក់ទំនងនេះ
បានបោះជំហានទៅមុខជាវិជ្ជមានស្ទើរគ្រប់វិស័យ ដែលនាំឲ្យថ្នាក់ដឹកនាំកំពូល
និងប្រជាជន នៃប្រទេសទាំងពីរកាន់តែស្គាល់គ្នា កាន់តែជឿទុកចិត្តគ្នា
ជួយគ្នាទៅវិញទៅមក និងកាន់តែរាប់អានគ្នាខ្លាំងឡើង។
តាមរយៈទំនាក់ទំនងនេះ ទំហំពាណិជ្ជទ្វេភាគីរវាងកម្ពុជា-ចិន ក្នុងឆ្នាំ២០១៦
មានជាង ៤ពាន់លានដុល្លារ ហើយរំពឹងថា នឹងកើនដល់ ៥ពាន់លានដុល្លារនៅឆ្នាំ២០១៧
និងឈានទៅសម្រេចបាន ៦ពាន់លានដុល្លារនៅឆ្នាំ២០២០។
ដើម្បីជំរុញទីផ្សារកសិផលរបស់កម្ពុជា នៅឆ្នាំ២០១៧
ចិនជួយទិញអង្ករពីកម្ពុជា ២០ម៉ឺនតោន ហើយនៅឆ្នាំ២០១៨ ចិននឹងទិញ ៣០ ម៉ឺនតោនទៀត។
វិនិយោគចិននៅកម្ពុជា ឈរលំដាប់លេខក្នុងឆ្នាំ២០១៦ មានប្រមាណ
១១ពាន់លានដុល្លារអាមេរិក លើវិស័យកសិកម្ម ឧស្សាហកម្ម ឋាមពល សេវាកម្ម សំណង់
និងវិស័យផ្សេងៗទៀត ជាពិសេសក្នុងការកសាងផ្លូវថ្មី
និងស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់
ព្រមទាំងវារីកអគ្គសិនីជាច្រើន ដែលនាំឲ្យតម្លៃអគ្គិសនីនៅកម្ពុជាចុះថោក ៕
Pdach Kar
Friday, September 29, 2017