Views
សមាជិកសភាធម្មនុញ្ញកម្ពុជាម្នាក់បានព្រមានថា អ្នកណាក៏ដោយដែលបកស្រាយរដ្ឋធម្មនុញ្ញក្រៅពីពួកខ្លួននឹងធ្វើចំណាត់ការផ្លូវច្បាប់ អ្នកច្បាប់ជាច្រើនបានមើលឃើញថា ស្ថាប័នកំពូលនេះនិយមបកស្រាយច្បាប់កាន់ជើងគណបក្សកាន់អំណាច ។
លោក អ៊ុត ឈន និយាយថា៖
«បើជនផ្តាច់ការសព្វថ្ងៃធ្វើអ្វីមួយរំលោភច្បាប់ ទុកឲ្យក្រុមខ្លួនជាអ្នកសម្រេច ច្បាប់ជាអ្នកសម្រេច ច្បាប់ព្រហ្មទណ្ឌនឹងដាក់ទោសជនផ្តាច់ការនោះ ។ ឧទាហរណ៍
អ្នកណាមួយហ៊ានជេរក្រុមប្រឹក្សាធម្មនុញ្ញថាជាអាយ៉ងបក្សកាន់អំណាច ពួកខ្ញុំនឹងបកស្រាយថា ពួកអ្នកឯងបំពានច្បាប់ហើយបញ្ជាចាប់ចង ព្រោះជាអាយ៉ងមែន
យើងមិនសប្បាយចិត្តទេនៅពេលដែលធ្វើជាអាយ៉ងគេនោះ»។
លោកបានបន្តថា៖
«បើពួកខ្ញុំចាប់ចងអ្នកណាមួយហើយមិនសប្បាយចិត្ត សូមរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ កុំបញ្ចេញមតិយោបល់រឿងការចាប់ចងនោះ សូមរង់ចាំតុលាការជាអ្នកសម្រេច» ។
ទោះយ៉ាងណាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម
បាននិយាយថា៖ « ២៤
ឆ្នាំក្រោយប្រើរដ្ឋធម្មនុញ្ញកែកុនតាមរបបផ្តាច់ការ ស្ថាប័នជាតិនានាបានក្លាយជាភ្នែកច្រមុះរបស់របបផ្តាច់ការទូទាំងប្រទេស សម្រេចបានសមិទ្ធផលចាប់ចង បង្រ្កាប សម្លាប់ កេងប្រវញ្ចសម្បត្តិជាតិយ៉ាងស្របច្បាប់ទាំងបទដ្ឋានគតិយុត្តសុទ្ធតែបម្រើផលប្រយោជន៍បក្សកាន់អំណាចទាំងអស់ ។
តាមសម្តីលោក អ៊ឹម ឈុនលឹមថា ការយកច្បាប់រដ្ឋធម្មនុញ្ញជាខ្នងបង្អែកនេះកំពុងធ្វើដំណើរឆ្ពោះឈានទៅមុខដោយឥតឈប់ឈរ ។
យ៉ាងណាក្ដី បើតាមលោក សុក សំអឿន ថា
សេចក្តីសម្រេចមួយក្នុងចំណោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលត្រូវបានរិះគន់បំផុត គឺ សេចក្តីសម្រេចឆ្នាំ
២០០៤
ដែលអនុញ្ញាតឲ្យរដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាមួយសំឡេងភាគច្រើនដាច់ខាត
បន្ទាប់ពីការបោះឆ្នោតជាតិ ។ លោកថា៖
«ក្រុមប្រឹក្សានេះបរាជ័យក្នុងការការពារភាពរឹងមាំនៃរដ្ឋធម្មនុញ្ញ»។
ចាប់តាំងពីពេលនោះមកក្រុមប្រឹក្សានេះបានធ្វើសេចក្តីសម្រេចមួយចំនួនដែលមានលក្ខណៈចម្រូងចម្រាស ។
កាលពីឆ្នាំ ២០១៤
ក្រុមប្រឹក្សាធម្មនុញ្ញបានផ្តល់ភ្លើងខៀវដល់ការអនុវត្តច្បាប់ ៣
ដែលមានលក្ខណៈចម្រូងចម្រាស
ដែលក្រុមអ្នកតស៊ូមតិថ្លែងថាជាការពង្រឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើតុលាការ។
មួយឆ្នាំក្រោយមក ក្រុមប្រឹក្សានេះបានអនុម័តច្បាប់ដ៏ចម្រូងចម្រាសដែលផ្តល់អំណាចទូលំទូលាយដល់រដ្ឋមន្ត្រីក្នុងការរំលាយអង្គការក្រៅរដ្ឋាភិបាលទាំងក្រុមប្រឹក្សានេះមិនចេះធ្វើការរក្សាភាពអព្យាក្រឹតផ្នែកនយោបាយទេ ។
កាលពីខែមីនា ក្រុមប្រឹក្សានេះបានសម្រេចគាំទ្រច្បាប់មួយដែលផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការព្យួរ
ឬរំលាយគណបក្សនយោបាយដែលមានអ្នកដឹកនាំជាប់ទោសតាមការចោទប្រកាន់របស់បក្សកាន់អំណាច
ខណៈមជ្ឈដ្ឋានជាច្រើនគិតថាមានគោលដៅរំលាយគណបក្សសង្គ្រោះជាតិមុនការបោះឆ្នោតឆ្នាំ
២០១៨ ។
នៅក្នុងសុន្ទរកថាមួយកាលពីម្សិលមិញតំណាងរាស្ត្រគណបក្សប្រជាជន លោក
ប៉ែន បញ្ញា បានការពារច្បាប់ចម្រូងចម្រាសថ្មីៗនេះ
និងបានថ្លែងថាក្រុមប្រឹក្សាធម្មនុញ្ញបានជួយកម្ពុជាឲ្យរីកចម្រើនឆ្ពោះទៅរក
«ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»
ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកាឡៃ ។
លោក អ៊ុត ឈន
ដែលជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញក៏បានថ្លែងការពារក្រុមប្រឹក្សានេះផងដែរថាជាស្ថាប័ន
«ឯករាជ្យ និងអព្យាក្រឹត»តាមរបបផ្តាច់ការសព្វថ្ងៃ ។
នៅពេលសួរថា តើការចាប់ខ្លួនលោក កឹម សុខា
ជាការរំលោភបំពានរដ្ឋធម្មនុញ្ញឬអត់ដោយសារលោក កឹម សុខា
មានអភ័យឯកសិទ្ធិសភា លោក ឈន
បានថាក្រុមប្រឹក្សាធម្មនុញ្ញមិនអាចបកស្រាយរដ្ឋធម្មនុញ្ញបានទេ
លុះត្រាតែទទួលសំណើផ្លូវការឲ្យបកស្រាយ ។
លោក ឌុច ពិសិដ្ឋ
នាយកផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
បានសរសើរសេចក្តីសម្រេចមួយចំនួនរបស់ក្រុមប្រឹក្សាធម្មនុញ្ញស្តីពីបណ្ដឹងការបោះឆ្នោត
និងសន្ធិសញ្ញាអន្តរជាតិ
ប៉ុន្តែលោកថ្លែងថាអង្គការសង្គមស៊ីវិលនៅតែត្រូវបានរំខាន
ដោយសារច្បាប់ស្តីពីគណបក្សនយោបាយ
និងច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការ។
លោកថ្លែងតាមអ៊ីមែលថា៖
«ក្រុមប្រឹក្សានេះអាចកែលម្អឲ្យប្រសើរឡើងដោយផ្លាស់ប្តូរចំពោះអាណត្តិនៃក្រុមប្រឹក្សានេះដើម្បីបង្កើនភាពសកម្មរបស់ខ្លួន
និងអនុញ្ញាតឲ្យក្រុមប្រឹក្សានេះធ្វើការងារលើគំនិតផ្តួចផ្តើមផ្ទាល់របស់ខ្លួនដើម្បីការពាររដ្ឋធម្មនុញ្ញ»។
លោក Phil Robertson
អនុប្រធាននៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី
បានថ្លែងតាមអ៊ីមែលដែរថាក្រុមប្រឹក្សានេះ «បរាជ័យ»
ក្នុងកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារប្រជាជនកម្ពុជាក្នុងរយៈកាល
២៤ ឆ្នាំកន្លងមក ។
លោក Phil Robertson
បន្តថាការការពារសម្រាប់ប្រជាជនកម្ពុជាតាមរដ្ឋធម្មនុញ្ញ
«កើតមានតែនៅលើក្រដាស
ប៉ុន្តែមិនមែននៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះទេ»៕
Pdach Kar
Thursday, September 28, 2017