Views
លោកស្រី ឃុត សុភាព បានបង្ហោះសាររិះគន់អំពីបញ្ហាទឹកលិចនៅក្រុងភ្នំពេញនាអំឡុងថ្ងៃបុណ្យភ្ជុំធំ
ហើយរងបទចោទថាប្រមាថជាតិសាសន៍ខ្មែរទាំងមូល ។
លោក ឃុត សំខាន់ ស្នើដកដតំណែងរបស់លោកស្រី ឃុត សុភាពព្រោះតែអ្នកស្រីនិយាយការពិតរឿងទឹកជន់លិចនៅភ្នំពេញ នេះសម្តែងថា ពួកស៊ីភីភីមិនចូលចិត្តពាក្យរិះគន់អំពីបញ្ហាសង្គមទេ ជាពិសេស អ្នកមានតំណែង ឬ យសសក្តិក្រោមអំណាចផ្តាច់ការសព្វថ្ងៃ
សូមបញ្ជាក់ថា អំឡុងបុណ្យភ្ជុំបិណ្ឌ លោកស្រី ឃុត សុភាព
បានបង្ហោះសារសេចក្តីនៅលើជញ្ជាំង Facebook ដោយចំអកឡកឡឺយចំពោះបញ្ហាទឹកជន់លិចក្រុងយ៉ាងដូច្នេះថា៖
«ពិតជាមានមោទនភាពណាស់ ដែលកើតជាខ្មែរ ទៅក្រៅប្រទេសម្តងៗ
ស្ទើតែមិនហ៊ានថាមកពីណា ហើយជនជាតិអី ។ នេះគ្រាន់តែភ្លៀងត្រឹម ២ ម៉ោងទេ ។
សូមជាតិណាៗ កុំឱ្យកើតជាខ្មែរ ព្រោះមិនចង់មានមោទនភាពទេ» ។
នេះជាលិខិតស្នើដកតំណែងរបស់លោក ឃុត សំខាន់
Pdach Kar
Sunday, September 24, 2017