Views
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានព្រមានកម្មករកម្មការិនីទាំងអស់ម្តងទៀតថា ត្រូវតែបោះឆ្នោត
ឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតជាដាច់ខាត ពុំនោះទេ អ្វីៗដែលក្មួយ ៗ កំពុងទទួលបាន និង មាននៅក្នុងដៃរាល់ថ្ងៃនេះ នឹងត្រូវរលំរលាយដូចអាចម៍ត្រូវភ្លៀងមិនខានឡើយ ហើយកុំទៅរំពឹងគណបក្សប្រឆាំងអីនោះ ព្រោះពួកនោះបានត្រឹមតែដឹកនាំក្មួយៗឲ្យស្លាប់ខ្លួនតែប៉ុណ្ណោះ ។ ព្រោះតែរដ្ឋាភិបាលនៃគណបក្សប្រជនកម្ពុជាក្រោមការដឹកនាំផ្ទាល់របស់លោកទើបកម្មករកម្មការិនីមានប្រាក់ខែដូចសព្វថ្ងៃនិងមានជីវភាពធូរធារជាងប្រទេសទាំង ១០ នៅអាស៊ាន
។
បន្ថែមលើនេះទៀត សម្តេចតេជោបានថ្លែងថា
លោកនឹងមានវត្តមានជារៀងរហូតដល់មេឃរលំភ្នំរលាយ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ថ្លែងដូច្នេះក្នុងពិធីប្រជាភិថុតិជាមួយកម្មករកម្មការិនីជាង ១ ម៉ឺននាក់ នៅលើផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹក
ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹកមិញនេះ ។
លោក ហ៊ុន សែន សន្យាខ្យល់ថា
ប្រាក់ខែគោលរបស់កម្មករកម្មការិនីនៅឆ្នាំ ២០១៨ នឹងកើនច្រើនជាង ១៦០ ដុល្លារ ហើយនឹងបន្តឡើងស្រឺត ៗ ដូចទឹកជំនន់ជារៀងរាល់ឆ្នាំ ។
ជាចុងក្រោយ លោកបានផ្តាំផ្ញើថា កុំភ្លេចបោះឆ្នោតជូនលោកដើម្បីរក្សាឆ្នាំងបាយ ពុំនោះទេ តិចលោមិនបានប្រាប់ ។
Pdach Kar
Wednesday, September 27, 2017