Views
រឿងស្មានមិនដល់៖ រឿងល្អ បែជាពួកគេគិតពីផ្លូវអាក្រក់ទៅវិញ!
.....................
នៅពេលដែល ខ្មែរ សុវណ្ណភូមិ ប្រកាសប្រកួតចំណេះដឹង និងសមត្ថភាពជាមួយ កូន
ហ៊ុន សែន ទាំង៣នាក់ បន្ទាប់ពី ហ៊ុន សែន បានអួត
អាងក្តែងៗថាគ្មានអ្នកណាចេះដល់កូនខ្លួនដោយសារកូនខ្លួនសុទ្ធតែជាបណ្ឌិតនោះ
បែជាមានបងប្អូនអ្នកគាំទ្របក្សប្រជាជនអាចនិយាយថាអ្នកមកដាក់វាចារទាំងអស់ ១០០%
(សូមបងប្អូនទៅមើលការដា់វាចាររបស់ពួកគេចុះ) សុទ្ធតែមិនយល់ថានេះជាចំណុចល្អ
និងជាចំណុចវិជ្ជាមានសម្រាប់ខ្មែរជាពិសេសពួកយើងមនុស្សជំនាន់ថ្មីទៅវិញ
ដោយម្នាក់ៗប
ែជាខំប្រឹងជេរប្រទិច ប្រមាថ មើលងាយមើលថោក គំរាមសំលាប់ និងអ្នកខ្លះតិះដៀលដល់ឪពុកម្តាយខ្មែរ សុវណ្ណភូមិ ទៅទៀត។
វាពិតជាគួរឲ្យសោកស្តាយណាស់។ តាមពិតទៅ បើ ខ្មែរ សុវណ្ណភូមិ បបួលកូន ហ៊ុន
សែន ទាំង៣ទៅប្រកួតអ្នកខ្លាំងខាងបាញ់សំលាប់មនុស្ស ប្រើហិង្សា
បំផ្លិចបំផ្លាញជាតិ និងលួចជាតិ នោះទើបសមនឹងត្រូវពួកគេមកជេរប្រទិច មើលងាយ
គំរាមសំលាប់ និងប្រមាថកាតទាន ខ្មែរ សុវណ្ណភូមិ។
តែនេះបបួលប្រកួតចំណេះដឹងដោយត្រឹមត្រូវ និងដោយតម្លាភាពសោះ
បែជាពួកគេមកប្រតិកម្មបែបនេះទៅវិញ?
ខ្មែរ សុវណ្ណភូមិ ចង់សួរថា
បើមានការប្រកួតចំណេះដឹងមែន តែខ្មែរខាតឬ? ខ្មែរស្លាប់ឬ?
តើការប្រកួតនេះអាចឲ្យ ខ្មែរ សុវណ្ណភូមិ ស្លាប់ ហ៊ុន ម៉ាណែត ស្លាប់ ហ៊ុន
ម៉ានិត ស្លាប់ និងហ៊ុន ម៉ានី ស្លាប់ឬ? និយាយរួមកិច្ចការក្នុងរឿងនេះ
បើពួកអ្នកគំាំទ្រស៊ីភីភីទាំងនោះ ស្រឡាញ់ ហ៊ុន សែន និងកូន ហ៊ុន សែន
ពិតប្រាកដ ហើយជឿជាក់លើសមត្ថភាពពួកគេពិតមែននោះ
ពួកអ្នកគាំទ្រទាំងនោះគួរតែលើកទឹកចិត្ត ហ៊ុន សែន និងកូនៗ ហ៊ុន សែន
ឲ្យទទួលយកការប្រកួតនេះ។ ព្រោះថាការប្រកួតនេះ នឹងមិនឲ្យអ្នកណាស្លាប់ទេ
ហើយទោះអ្នកណាឈ្នះ អ្នកណាចាញ់គឺវាជាផលល្អរបស់ខ្មែរទាំងអស់គ្នា
ព្រោះវាជាកិច្ចការដែលបានបង្ហាញពីចំណេះដឹងជូនខ្មែរយើង
និងជាពិសេសបង្ហាញពីវប្បធម៌ពួកយើងនៃមនុស្សជំនាន់ថ្មីថាចេះយកវេទិការមកអង្គុយជជែកគ្នាចៀសជាងការយកកាំភ្លើងមកសំលាប់គ្នាដូចអតីតកាល។
ចុងក្រោយ ខ្មែរ សុវណ្ណភូមិ សង្ឃឹមថាបងប្អូនស៊ីភីភី នឹងយល់ពីតំលៃរឿងនេះតាមរយៈអត្ថបទនេះ។
Pdach Kar
Monday, September 25, 2017