Views
រដ្ឋមន្ត្រីក្រសួងកិច្ចការអឺរ៉ុប និង ការបរទេសបារាំង ទទូចឲ្យកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន ។
រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និង ការបរទេសបារាំង លោក ហ្សង់ អ៊ីវ៉េស ឡឺ ឌ្រីយ៉ង់ (Jean-Yves Le Drian)
កាលពីថ្ងៃទី ២៥ ខែកញ្ញា
បានសំដែងក្ដីបារម្ភអំពីស្ថានភាពនយោបាយធ្លាក់ចុះដុនដាបនៅកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយ លោក ប្រាក់ សុខុន
រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅទីក្រុងប៉ារីស ។
ក្នុងជំនួបទ្វេភាគីលើកទីមួយនេះ លោក ហ្សង់ អ៊ីវ៉េស ឡឺ ឌ្រីយ៉ង់
បានផ្ដោតចំណាប់អារម្មណ៍ជាពិសេសក្រោយពីមានករណីចាប់ខ្លួន លោក កឹម សុខា
និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានានៅកម្ពុជា។ លោកបានទទូចប្រាប់សមភាគីកម្ពុជាឲ្យយល់អំពីសារសំខាន់ក្នុងការបន្តដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពគោលការណ៍ជាមូលដ្ឋាននៃសេរីភាព និងសិទ្ធិមនុស្ស ខណៈដែលការបោះឆ្នោតជាតិឆ្នាំ ២០១៨ កាន់ខិតជិតមកដល់ ប៉ុន្តែសមភាគីកម្ពុជាបានឆ្លើយថា អាស្រ័យទៅលើសម្តេចតេជោជាប្រមុខរដ្ឋាភិបាល ។
ព្រមជាមួយគ្នានេះដែរ សមភាគីទាំងពីរ ក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បារាំង-កម្ពុជា
ជាពិសេស អំពីការអភិវឌ្ឍសង្គម សេដ្ឋកិច្ច
និង ការការពារសម្បត្តិបេតិកភណ្ឌ។ លោក ហ្សង់ អ៊ីវ៉េស ឡឺ ឌ្រីយ៉ង់
បានស្វាគមន៍ចំពោះការចុះបញ្ជីក្រុមប្រាសាទសម្បូហ៍ព្រៃគុហ៍ជាបេតិកភណ្ឌ
មនុស្សជាតិសាកល ហើយលោកក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសបារាំងដើម្បីចូលរួមថែរក្សាតំបន់អង្គរ៕
Pdach Kar
Wednesday, September 27, 2017