Views
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យចេនឡា !!!
នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត
នៃសាកល វិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ ក្នុងនោះក៏មាននិស្សិតទទួលបានអាហារូបករណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ
និងសមេ្តចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១២២ នាក់ និង នារី ៤៩ នាក់ផងដែរ។
ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ ។
និស្សិតដែលទទួលសញ្ញាបត្រនាពេលនេះ មាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ
និងបរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងឆ្នាំសិក្សាពី ២០១២ ដល់ឆ្នាំ២០១៦ ។
សូមជំរាបថា សម្តេចតេជោតែងមានចិត្តធ្វើការងារសង្គមជំនួសព្រះមហាក្សត្រគ្រប់រឿងដោយមិនឲ្យព្រះមហាក្សត្រទ្រង់លំបាកដោយកិច្ចការអ្វីទេ ព្រោះខ្លាចប្រជារាស្រ្តស្គាល់ព្រះអង្គ ទើបឲ្យព្រះអង្គសោយរាជ្យតែក្នុងវាំង ម្យ៉ាងដោយសារសម្តេចតេជោត្រូវការធ្វើនយោបាយប្រជាភិថុតិផងទើបត្រូវទទួលការងារគ្រប់យ៉ាង ទីណាមានជោគជ័យ ទីនោះមានសម្តេចតេជោ ទីណាមានការកៀងគរអ្នកចូលរួម ៕
Pdach Kar
Wednesday, September 27, 2017