Views
តុលាការរបបផ្តាច់ការមួយក្រុមបានបន្តសវនាការទាំងគ្មានវត្តមានកូនក្តី លោក កឹម សុខា និង មេធាវី ដោយអនុញ្ញាតឲ្យបក្សពួកខ្លួនធ្វើការឃុំខ្លួនលោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិតទៅទៀត ដែលទង្វើនេះគេឯងដឹងឮថាជារឿងនយោបាយរបស់បក្សកាន់អំណាចដែលហៀបនឹងដួលរលំដោយសន្លឹកឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខ ។
ជាមួយនឹងសវនាការខ្យល់នោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសម្រេចតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ
ទុកជាបានការ មានន័យថា លោក កឹម សុខា បន្តជាប់ឃុំក្នុងពន្ធនាគារដដែល ។
ការសម្រេចនេះធ្វើឡើងជាឯកតោភាគី ខណៈដែលក្រុមមេធាវីការពារក្តីឲ្យ កឹម សុខា ៦ នាក់ បានដើរចេញពីបន្ទប់សវនាការរបស់សាលាឧទ្ធរណ៍ព្រោះអវត្តមាន លោក កីម សុខា
ប្រធានគណបក្សសង្គ្រោះជាតិ ។
ក្រុមមេធាវីបានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី ២៦ កញ្ញានេះថាបានសម្រេចដើរចេញពីបន្ទប់សវនាការព្រោះតុលាការបដិសេធសំណើរដែលស្នើសុំឲ្យលោកកឹម សុខា បង្ហាញវត្តមាន
ក្នុងបន្ទប់សវនាការ ។ ក្រុមមេធាវីការពារក្តីឲ្យ កឹម សុខា
ទាំង ៦ នាក់ គឺ ៖ លោក
ជូង ជូងី, លោក
សម សុខគង់, លោកស្រី
ម៉េង
សុភារី, លោក
កៃត ឃី, លោក
ចាន់ ចេង និងលោក
ហែម សុជាតិ ។
បើទោះបីជាក្រុមមេធាវីការពារក្តីឲ្យ កឹម សុខា
ទាំង ៦ នាក់ដើរចេញពីបន្ទប់ក៏ដោយ ក៏សាលាឧទ្ធរណ៍នៅតែបន្តសវនាការខ្យល់លើសំណើរសុំនៅក្រៅឃុំរបស់លោក កឹម សុខា ដដែល ។ ក្រោយបញ្ចប់ការសួរដេញដោលខ្យល់មក
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ
សម្រេចតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ
ទុកជាបានការ មានន័យថា លោក កឹម សុខា បន្តជាប់ឃុំតាមបទបញ្ជាបក្សពួកខ្លួនដដែល ។
នេះបើតាមការបញ្ជាក់របស់លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍ បាននិយាយដោយគ្មានបង្ហាញលិខិតបន្តឃុំខ្លួន ។
Pdach Kar
Tuesday, September 26, 2017