Views
ថ្លែងពីខេត្តស្ទឹងត្រែង ក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី «
សេសានក្រោម២»
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងថា
លោកនឹងអាចរស់នៅយ៉ាងហោចណាស់ ៣០ ឆ្នាំទៀត និងថា
ការកាន់តំណែងនាយករដ្ឋមន្ដ្រីចំនួន ១០ ឆ្នាំ ឬស្មើនឹង ២ អាណត្តិទៀតនោះ
គឺជារឿងងាយស្រួលសម្រាប់រូបលោក ។
លោកថា៖ «[…]ហើយខ្ញុំជឿជាក់លើខ្លួនឯងថា យ៉ាងហោចណាស់
ខ្ញុំរស់យ៉ាងតិច៣០ឆ្នាំ អញ្ចឹងការបន្ដធ្វើនាយករដ្ឋមន្ដ្រីចំនួន១០ឆ្នាំទៀត
មិនមែនជាបញ្ហាលំបាកសម្រាប់ខ្ញុំទេ ខ្ញុំសូមអរគុណ!
ហើយសង្ឃឹមជឿជាក់ទៅលើការគាំទ្រ របស់ប្រជាពលរដ្ឋ[…]»។
ការថ្លែងជាថ្មីរបស់លោក ហ៊ុន សែន ធ្វើឡើងស្របពេលមជ្ឈដ្ឋានជាតិ
និងអន្ដរជាតិ បានចេញសេចក្ដីថ្លែងការណ៍រិះគន់ និងថ្កោលទោសជាបន្ដបន្ទាប់
ដោយថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញ
និងយាយីដល់ក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មានឯករាជ្យ
និងការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
Pdach Kar
Monday, September 25, 2017