Views
ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះបានប្រកាសអាសន្នយ៉ាងស្លន់ស្លោប្រាប់ប្រជាជនឲ្យជួយរក្សាការពារដង្កូវព្រូនទ្រីស៊ីណែឡាដោយខ្លួនឯង ដែលព្រូននេះកំពុងរាតត្បាតនៅតំបន់ព្រៃឡង់នាខេត្តកំពង់ធំ ។
ក្រសួងមិនអាចការពារអាយុជីវិតជូនបានទេ ប៉ុន្តែជួយបានត្រឹមតែជូនដំណឹងឲ្យចេះការពារជីវិតខ្លួនឯងបើនៅមានចិត្តស្រឡាញ់ជីវិតខ្លួន ពីព្រោះក្រសួងមិនមានពេទ្យដែលជំនាញខាងព្រូននេះទេ ឥឡូវនេះមានមនុស្សចំនួន ០៩ នាក់ស្លាប់ជាបន្តបន្ទាប់ និង ១៩ នាក់ផ្សេងទៀតកំពុងតែរត់ប្រផាត់ប្រភីងចូលសម្រាកក្នុងមន្ទីរពេទ្យដែលគ្មានជំនាញ ព្រូននេះកើតក្នុងសាច់ជ្រូកព្រៃ ដែលចំអិនមិនសូវឆ្លិន ឬសាច់ឆៅដែលប្រជាជនយកធ្វើជាសាច់ក្លែមជាមួយសុរា ។
ក្នុងករណីដែលឆ្លងនិងកើតជំងឺនេះ ក្រសួងមិនធានាអាយុជីវិតបងប្អូនទេ សមដូចភាសិតថា សក់នរណា ក្បាលអ្នកណឹង ។
Pdach Kar
Tuesday, September 26, 2017