Views
កើតរោគឆ្លងដល់ប្រទេសកូរ៉េ ទូតខ្មែរនៅកូរ៉េភ័យស្លន់ស្លោខ្លាចពលករខ្មែរធ្វើបាតុកម្មទើបចេញឃ្លិបអង្វរឲ្យបញ្ឈប់គំនិតនោះទៅ ហើយប្រាប់ថា កុំស្រមើស្រមៃចង់រីកចម្រើនដូចគេឲ្យសោះដរាបណាតេជោនៅកាន់អំណាច ការដែលធ្វើឲ្យប្រទេសរីកចម្រើនដូចគេមិនអាចទៅរូួចឡើយ សូមកុំគិតរឿងនយោបាយ ព្រោះមានគេគិតគូរហើយ សូមបងប្អូនកម្មករខំតែធ្វើការចិញ្ចឹមក្រពះចុះ ហើយមិនបាច់ចង់មានបានអ្វីទេ បានត្រឹមតែចិញ្ចឹមក្រពះរស់ចាត់ទុកថាសំណាងហើយក្នុងរបបតេជោព្រោះប្រទេសយើងកំពុងតែស្ថិតក្នុងរបបអន្តរកាលផ្តាច់ការកាន់អំណាច ។
***********************************************************************
«ឯកអគ្គរដ្ឋទូតខ្មែរនៅកូរ៉េ សុំអង្វរកុំឲ្យពលរដ្ឋខ្មែរ ធ្វើបាតុកម្ម
ខណៈតំណាងគណៈកម្មាការកំពុង រងចាំការឆ្លើយតបពីទូត
ស្តីពីការដាក់លិខិតអញ្ចើញឲ្យចូលរួមបាតុកម្ម»
ពីកូរ
៉េខាងត្បូង៖
តំណាងគណៈកម្មាការដឹកនាំរៀបចំបាតុកម្មម្នាក់ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ Yim
sinorn
បានបង្ហោះព័ត៌មានមួយទាក់ទងនឹងការផ្ញើលិខិតអញ្ចើញឯកអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសកូរ៉េ
គឺ លោក ឡុងឌីម៉ង់ ដើម្បីអញ្ជើញចូលរួមក្នុងការស្តាប់នូវមតិឈឺចាប់
និងការទាមទារផ្សេងៗ ព្រមទាំងទទួលយកញាតិ្តរបស់ពលរដ្ឋខ្មែរ
ដើម្បីប្រគល់ជូនប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច ហ៊ុន សែន។
តំណាងគណៈកម្មាការ លោក យឹម សុីណន បានបញ្ចាក់ទៀតថា
វត្តមានរបស់ឯកអគ្គរដ្ឋទូតខ្មែរ នៅក្នុងថ្ងៃបាតុកម្ម ពិតជាមានសារសំខាន់ណាស់
ព្រោះអាចសរបញ្ចាក់ឲ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស
បានយល់ដឹងច្បាស់ពីការងារពិតរបស់មន្រ្តីទូតដែលជាអណាព្យាបាលដល់ពលរដ្ឋទូទៅ
មិនប្រកាន់និន្នាការនយោបាយបក្សណាមួយនោះ។ ហើយតំណាងគណៈកម្មាការរូបនោះ
មានសង្ឃឹមថា ឯកឧត្តមទូតនឹងមានវត្តមាននោះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧
ដែលជាថ្ងៃមហាបាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េ ក្នុងការទាមទារឲ្យមានការដោះលែង
លោក កឹម សុខា និងការសុំសិទ្ឋិបោះឆ្នោតនៅក្រៅប្រទេស។
ទាក់ទងនឹងការផ្ញើលិខិតអញ្ជើញឯកអគ្គរដ្ឋទូតខ្មែរដើម្បីចូលរួមក្នុងការធ្វើបាតុកម្មនោះផងដែរ
ខាងស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េ នៅមិនទាន់មានប្រតិកម្មផ្លូវការណាមួយ
បញ្ជាក់ពីជំហររបស់ខ្លួនក្នុងនាមជាអ្នកតំណាងឲ្យរដ្ឋាភិបាលនៅឡើយទេ។
ប៉ុន្តែគេបានឃើញវីឌីអូមួយដែលស្ថានទូតបានបង្ហោះកាលពីថ្ងៃទី ២៤ ខែកញ្ញា
កន្លងមក នៅក្នុងកម្មវិធីបន្តលិខិតឆ្លងដែនជូនពលករខ្មែរនៅទីក្រុង អុឺយចុងប៊ូ
ឯកឧត្តម ឡុង ឌីម៉ង់
បានសំដែងការព្រួយបារម្ភពីការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរ
ហើយបានសុំអង្វរឲ្យបញ្ឍប់ធ្វើការតវ៉ា ហើយលើកឡើងថា បញ្ហានយោបាយ
ទុកឲ្យអ្នកនយោបាយ គេដោះស្រាយគ្នាគេទៅ
យើងជាពលករគិតតែពីរកលុយដើម្បីចញ្ចឹមជីវិតទៅបានហើយ។
បើតាមពលករមួយចំនួនដែលបានចូលរួមក្នុងកម្មវិធីបន្តលិខិតឆ្លងដែនរបស់ស្ថានទូតនោះ
បានរៀបរាប់ឲ្យដឹងថា បើតាមការពិនិត្យលើទឹកមុខ និងការនិយាយសំណេះសំណាលរបស់
ឯកអគ្គរដ្ឋទូត ឡុង ឌីម៉ង គាត់ហាក់មានការភ័យខ្លាចខ្លាំង
ចំពោះកំលាំងបាតុកម្មនៅថ្ងៃទី១ ខែតុលា ខាងមុខ
របស់ពលរដ្ឋខ្មែរភាគច្រើនមាននិន្នាការគាំទ្របក្សឆាំងនោះ
ដែលនឹងប្រមូលផ្តំគ្នាធ្វើការតវ៉ានៅកណ្តាលទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
គួរបញ្ចាក់ដែរថា ពលករខ្មែរ សហការជាមួយនឹងសមាគមន៍ខ្មែរដ៏ទៃទៀតនឹង
រៀបចំឲ្យមានមហាបាតុកម្មធំមួយនៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះ
ក្នុងទីក្រុងសេអ៊ូល ដើម្បីធ្វើការទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែង
លោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត
ជាពិសេសគឺពួកគេទាមទារឲ្យមានរៀបចំការបោះឆ្នោតនៅក្រៅប្រទេស៕
ដកស្រង់ចេញពីផេកៈ TV CNRP
Pdach Kar
Friday, September 29, 2017