Views
តុលាកាឡ៍ផ្តាច់ការបានចេញដីកាឲ្យនរគោបាលដេញចាប់ លោកជុន
ច័ន្ទបុត្រ យកមកឲ្យខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ។
តាមដីកាបញ្ជាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៧ ដោយលោកព្រះរាជ្ញារង សៀង សុខ បានបញ្ជាក់ថា នរគោបាលត្រូវនាំខ្លួនលោក ជុន ច័ន្ទបុត្រ ដែលរស់នៅសហរដ្ឋអាមេរិកឲ្យមកបង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យទាល់តែបានទោះត្រូវជិះយន្តហោះ ឬ នាវាមុខទឹកទៅនាំខ្លួនក៏ដោយ ព្រោះនរគោបាលជាអ្នកបម្រើដាច់ថ្លៃរបស់តុលាកាឡ៍ដែលដឹកនាំដោយសម្តេចតេជោសព្វថ្ងៃ ។
ចំណែកខាងភាគីវិទ្យុអាស៊ីសេរីបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា
អាជ្ញាធរកម្ពុជាបានយកករណីនេះធ្វើជារឿងនយោបាយ ហើយថា
វត្តមានរបស់លោក ជុន ច័ន្ទបុត្រ
ក្នុងប្រទេសកម្ពុជាមិនអាចធានាបានថា លោកមានសុវត្ថិភាពទេ ហើយថា
កម្ពុជាមិនអាចផ្តល់យុត្តិធម៌ដល់លោកបានទេ ។
សេចក្តីថ្លែងការណ៍បន្តថា៖ «វិទ្យុអាស៊ីសេរីអះអាងថា លោក ហួត
វុទ្ធី មិនបានប្រព្រឹត្តកំហុសអ្វីឡើយ
ហើយលោកក៏មិនបានលាក់អត្តសញ្ញាណរបស់លោកដែលជាអ្នកយកព័ត៌មាន
និងអ្នកធ្វើបទសម្ភាសល្បីឈ្មោះ»។
Pdach Kar
Tuesday, September 26, 2017