Views
អាមេរិកជាប្រទេសមហាអំណាចសេដ្ឋកិច្ចនិងជាប្រទេសសេរីដែលចរាចរលុយដុល្លារទូទាំងសកលលោក ប្រទេសដែលមានអាមេរិកជាដៃគូច្រើនតែរីកចម្រើនលូតលាស់ ដូចជា ជប៉ុន កូរ៉េខាងត្បូងជាដើម ប៉ុន្តែសម្រាប់កម្ពុជាវិញ មិនខ្វល់នឹងអាមេរិកទេ ព្រោះអ្នកដឹកនាំបានយកចិនជាខ្នងបង្អែក ប៉ុន្មានថ្ងៃនេះ វោហារសាស្រ្តនយោបាយរបស់ប្រមុខរដ្ឋាភិបាលបានវាយប្រហារអាមេរិកជាហូរហែ ឥឡូវចូលមកដល់កូនចៅជួយបន្ទរសំឡេងម្តង
លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីការបរទេសស្តីទីបាននិយាយថា
ទោះបីអាគាំងកាត់ជំនួយឬឈប់ទិញវាយនភណ្ឌកម្ពុជា ៧០% ឬ ១០០ % ក៏ដោយ ក៏មិនប៉ះពាល់សេដ្ឋកិច្ចកម្ពុជាដែរ ។
ថ្លែងក្នុងសន្និសីទស្តីពីផលអវិជ្ជមាន ២៤ ឆ្នាំ
នៃការអនុវត្តរដ្ឋធម្មនុញ្ញដែលរៀបចំដោយក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា នេះ
លោករដ្ឋមន្ត្រីស្តីទីបានបញ្ជាក់ថា ៖ « ចម្លើយខ្ញុំបានបញ្ជាក់ថា
ទី១-សម្រេចកាត់នេះជាសិទ្ធិរបស់ប្រធានាធិបតីអាមេរិក
បញ្ហាផ្ទៃក្នុងរបស់អាមេរិក យើងខ្ញុំគ្មានពាក់ព័ន្ធអ្វីទាំងអស់
ហើយទី២-ការកាត់៧០% ឬ១០០% យើងខ្ញុំយល់ឃើញថា
មិនប៉ះពាល់ដល់កម្ពុជាយើងទេ ព្រោះថា សំខាន់បំផុត
គឺ កម្ពុជាឈរដោយខ្លួនឯង
ហើយកន្លងមកយើងធ្លាប់ហែលឆ្លងកាត់ជាច្រើនឆ្នាំមកហើយ ពិសេសនោះ
ឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩៦ យើងខ្ញុំរស់ នៅយ៉ាងវេទនាក្រោមនឹមត្រួតត្រាយួន ហើយឥលួវយើងខ្ញុំចង់រស់នៅបែបនោះទៀត ព្រោះវាសម្បូរសប្បាយណាស់ ។ អញ្ចឹងបើអាមេរិកកាត់នោះ
យើងខ្ញុំយល់ឃើញថា មិនប៉ះពាល់ទេ» និងថា
បើអត់អាគាំង ក៏នៅមានប្រទេសផ្សេងជួយយើងដែរ ជាពិសេស ចិន និង យួន ។
Pdach Kar
Wednesday, September 27, 2017