Views
ខណៈធ្វើប្រជាភិថុតិជាមួយកម្មករមុនរដូវឃោសនាបោះឆ្នោត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៧ កញ្ញានេះ
បានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកទៅពិនិត្យមើលគ្រាប់បែកគីមី ២ គ្រាប់
ដែលបន្សល់ពីអាមេរិក កាលពីសម័យសង្គ្រាមនៅខេត្តស្វាយរៀង
ដោយគ្រាប់បែកនេះ កំពុងបង្កការគំរាមកំហែងដល់ប្រជាពលរដ្ឋក្បែរតំបន់នោះ ប៉ុន្តែសម្តេចមិនបានអំពាវនាវចិន ឬ យួន ដែលពាក់ព័ន្ធនឹងសង្រ្គាមនោះឲ្យយកគ្រាប់បែករបស់ខ្លួនត្រឡប់ទៅវិញទេ ព្រោះសម្តេចយល់ថា ការឱបគ្រាប់បែកចិនយួនទុកចាត់ជាការល្អ មិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋទេ ។
ថ្លែងក្នុងពិធីប្រជាភិថុតិជាមួយកម្មករជាង ១ ម៉ឺននាក់ នៅចាក់អង្រែលើ
សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យឯកអគ្គរដ្ឋទូតអាមេរិក
ផ្តោតការយកចិត្តទុកដាក់លើគ្រាប់បែកគីមីនោះ
និងស្នើឲ្យគិតពីគ្រាប់បែកលើដីកម្ពុជាជិត ៣ លានតោន
ដែលអាមេរិកបានទម្លាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយមិនគិតដល់គ្រាប់បែកចិនយួនឡើយ ហើយសម្តេចបានណែនាំឲ្យអាមេរិកកុំគិតតែឆ្អឹងទាហាន និងប្រាក់បំណុលរបស់ខ្លួន ប៉ុន្តែសម្តេចមិនបានពោលដល់បំណុលដែលចំពាក់សូវៀត និង ចិនយួនទេ ។
ភាគទី៧២...... បំណកស្រាយលើរឿង ហ៊ុនសែន និង គ្រាប់បែកអាមេរិកាំងនៅកម្ពុជា
Posted by James Sok on Wednesday, 27 September 2017
Pdach Kar
Wednesday, September 27, 2017