Views
ស្ថាបត្យករខ្មែរ លោកវណ្ណម៉ូលីវណ្ណបានស្លាប់នៅព្រឹកនេះវេលាម៉ោង ០៩ និង ៤៥ នាទី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ លោក ហង្ស ពៅ អគ្គនាយករងអា
សូមជំរាបថា តាំងពីលោក វណ្ណម៉ូលីវណ្ណធ្លាក់ខ្លួនឈឺមកពុំមានមន្រ្តីរដ្ឋាភិបាលណាអើពើទេ ជីវិតចុងក្រោយរបស់លោកស្ថិតនៅគេហដ្ឋានទីរួមខេត្តសៀមរាប ។
ភូមិគ្រឹៈនេះស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប
ភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ក្រុមគ្រួសារបានសាងសង់ចេតិយមួយសម្រាប់លោកនិងភរិយាក្នុងបរិវេណគេហដ្ឋានលោកផ្ទាល់ ។
ចេតិយនេះមិនបានទទួលថវិកាផ្គត់ផ្គង់ដោយរដ្ឋទេ ។
លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត ។
លោក វណ្ណ ម៉ូលីវណ្ណ ជាវរជនល្បីល្បាញខាងស្ថាបត្យកម្មសំណងបែបខ្មែរកំលុងឆ្នាំ១៩៥០ និង ១៩៦០ ។
ស្នាដៃដែលល្បីរន្ទឺរបស់លោក មានដូចជា វិមានឯករាជ្យ សាលសន្និសិទចតុមុខ
ស្តាតអូឡាំពិក និង អាគារសំខាន់ៗមួយចំនួនទៀត
ដូចជា សាលមហោស្រពជាតិព្រះសុរាម្រឹត,សំណង់ផ្ទះ ១០០ ខ្នង
,វិមានរដ្ឋចម្ការមន,សកលវិទ្យាល័យភូមិន្ទ,វិទ្យាស្ថានភាសាបរទេស និង
ប្លង់វត្តអារាមនិងសំណងស្ថានទូតខ្មែរនៅបរទេសជាច្រើនទៀត ៕