អនិច្ចា! កងទ័ពខ្មែរ ដែល ហ៊ុន សែន គំរាមច្បាំងជាមួយអាមេរិក!
......................
គួរឲ្យអនិច្ចា! រដ្ឋបែជាគ្មានលុយ និងក្រសួងការពារជាតិបែជារហាមអត់លុយ ទៅជា
ហ៊ុន សែន មានលុយទៅវិញ។ តើលុយ
៣០០០រៀលបន្ថែមលើកងទ័ពម្នាក់/ថ្ងៃសម្រាប់ផ្គត់ផ្គង់លើម្ហូបអាហារនេះ ហ៊ុន សែន
បានមកពីណា? ជាការពិតនេះគឺយកលុយជាតិ តែដាក់ថាលុយ ហ៊ុន សែន
ដើម្បីបោកបងប្អូនកងទ័ពទាំងនោះ។ នេះជាការលួចជាតិជាក់ស្តែង។ លើសពីនេះ
ការគ្រប់គ្រងបែបនេះ មិនថាជីវភាពកងទ័ពទេ
សូម្បីតែជីវភាពរាស្រ្តទូទៅក៏ត្រូវតែបន្តរស់វេទនាតទៅទៀតដែរ។ បន្ថែមពីលើនេះ
ខ្មែរ សុវណ្ណភូមិ ចង់បញ្ជាក់ថា ប្រទេសនានាក្នុងពិភពលោក
គឺមិនដែលឃើញមានកងទ័ពណារស់ដោយសារអំណោយបុគ្គលមេដឹកនាំដូចនៅកម្ពុជាទេ
ហើយជីវភាពកងទ័ពប្រទេសទាំងនោះក៏មិនរហេមរហាមដូចកងទ័ពស្រុកខ្មែរដែរ
ព្រោះគេរស់ដោយលុយជាតិ រស់ដោយការផ្គត់ផ្គង់របស់ជាតិ និងដើម្បីបម្រើជាតិ។
ចុងក្រោយ ខ្មែរ សុវណ្ណភូមិ សង្ឃឹមថា បងប្អូនជនរួមឈាមកងទ័ពខ្មែរនឹងយល់ពីអំពើបោកប្រាស់របស់ ហ៊ុន សែន នេះ។