Views
គួរឲ្យអាម៉ាសមុខណាស់ ប្រាក់ សុខុន ដែលជាប់ឈ្មោះថាជា អៀង សារី
ទី២របស់កម្ពុជានោះមិនត្រូវបានអនុញាតិឲ្យដើរហើរដោយសេរីនៅសហរដ្ឋអាមេរិកបានទេ។
ជនមានប្រវត្តិបំផ្លាញជាតិ សម្អប់សេរីភាព និងស្រឡាញ់អំណាចផ្តាច់ការរូបនេះ
បានត្រឹមតែធ្វើដំណើរពីព្រលានយន្តហោះទៅ Hotel និងទីស្នាក់ការ U.N
តែប៉ុណ្ណោះ។
បើហ៊ានធ្វើដំណើរខុសពីនេះគឺច្បាស់ជាត្រូវប៉ូលីសអាមេរិកបណ្តេញចេញមិនខានឡើយព្រោះ
ប្រាក់ សុខុន
ជាជនដែលជាប់ក្នុងបញ្ជីរខ្មៅដែលសហរដ្ឋអាមេរិកហាមមិនឲ្យចូលស្រុកគេ
លើកលែងតែទៅប្រជុំនៅ U.N តែមួយគត់ដែលអាចទៅបានដោយសារទីស្ន
ាក់ការ
U.N. តាំងនៅលើដីអាមេរិក។ បន្ថែមពីលើនេះ វត្តមានរបស់ ប្រាក់ សុខុន
ដែលតំណាងឲ្យរបបផ្តាច់ការ ហ៊ុន សែន ទៅប្រជុំមហាសន្និបាត U.N
លើកនេះត្រូវបានបងប្អូនខ្មែរជាច្រើនធ្វើបាតុកម្មប្រឆាំងយ៉ាងខ្លាំងក្លាបំផុតផងដែរ។
ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុុជាមិនដែលមានរដ្ឋមន្រ្តីការបរទេសណាដែលជាប់ក្នុងបញ្ជីរខ្មៅរបស់សហរដ្ឋអាមេរិកដូច
ប្រាក់ សុខុន នេះទេលើកលែងតែ អតីតរដ្ឋមន្រ្តីការបរទេសខែ្មរក្រហម អៀង សារី
ចេញ។ ពិតជាធ្វើឲ្យខូចខាតមុខមាត់ប្រទេសកម្ពុជាដ៏ធ្ងន់ធ្ងរមែន។ ខ្មាស់គេណាស់
ប្រាក់ សុខុន
ចុះចេញពីតំណែងរដ្ឋមន្ត្រីការបរទេសទៅជនបំផ្លាញទ្រព្យសម្បត្តិជាតិ
និងបំផ្លាញកិត្តិយសជាតិ។
Pdach Kar
Monday, September 25, 2017