Views
សេដ្ឋកិច្ចកម្ពុជាកំពុងដាំក្បាលចុះព្រោះនយោបាយក្រាញអំណាចរបស់លោក ហ៊ុន សែន ។
កម្ពុជាជួសនឹងបានសុខសន្តិភាព និង មានស្ថេរភាពខាងសេដ្ឋកិច្ច ប៉ុន្តែរយៈពេលប៉ុន្មានខែកន្លងមកនេះ កំពុងតែប្រឈមមុខនឹងបញ្ហាការទូត និង ចរន្តសេដ្ឋកិច្ច ទាំងនេះព្រោះលោក ហ៊ុន សែន ធ្វើនយោបាយខុសឆ្គង មិនគិតដល់ប្រយោជន៍ជាតិជាធំ ប៉ុន្តែគិតដល់អំណាចខ្លួនឯងជាធំ ជាហេតុធ្វើឲ្យអន្តរជាតិមិនពេញចិត្តនឹងរបបដឹកនាំបែបផ្តាច់ការរបស់លោក ហ៊ុន សែន ។
នៅពេលអន្តរជាតិដាក់សម្ពាធសេដ្ឋកិច្ច អ្នកមានធូរធារ ឬ ហៅថា ពួកឧកញ៉ាដែលជាឈ្នាន់អំណាចរបស់លោក ហ៊ុន សែន ក៏ទទួលផលប៉ះពាល់ ហើយស្លន់ស្លោចំពោះវិធានការរបស់អន្តរជាតិនោះ ។ ក្រុមហ៊ុនពួកឧកញ៉ាទាំងនោះត្រូវបានកត់ត្រាចូលក្នុងបញ្ជីខ្មៅ ហើយនឹងរងការបង្កកទ្រព្យសម្បត្តិនៅពេលខាងមុខ ។
នៅលើទំព័ររបស់លោក Chham Chhany បានចុះផ្សាយបញ្ជីខ្មៅរបស់ក្រុមហ៊ុនពួកឧកញ៉ា និង សេចក្តីស្លន់ស្លោរបស់ពួកគេ ដែលមានសេចក្តីដូចខាងក្រោម ៖
ពួកឧកញ៉ាជាច្រើនកំពុងព្រួយភ័យចំពោះទណ្ឌកម្មសេដ្ឋកិច្ច និងការបង្កកទ្រព្យសម្បត្តិពីអាមេរិក និងសហគមន៍អឺរ៉ុប ។
ក្នុងចំណោមឧកញ៉ាទាំងនោះ មានឧកញ៉ាខ្លះក៏កំពុ
ងព្យាយាមចូលជួប
ហ៊ុន សែន ដើម្បីប្រាប់ពីផលប៉ះពាល់នៅពេលដែលអាមេរិក
និងអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែរ តែការព្យាយាមរបស់ពួកគេត្រូវបរាជ័យ
ព្រោះ ហ៊ុន សែន នៅពេលនេះកំពុងតែខឹងខ្លាំង មិនអាចគ្រប់គ្រងខ្លួនឯងបាន
ចឹងហើយបានជាពួកឧកញ៉ាទាំងនោះមិនហ៊ានចូលជួប ។
តាមប្រភពក៏បានឲ្យដឹងដែរថា មន្ត្រីធំៗ និងឧកញ៉ាជាច្រើន
កំពុងព្យាយាមនិយាយជាមួយទូត អាមេរិក ដោយសុំកុំឲ្យអាមេរិក និងអឺរ៉ុប
ដាក់បញ្ចូលឈ្មោះពួកគេក្នុងបញ្ជីខ្មៅ
និងក្នុងក្រុមដែល ត្រូវបង្កកទ្រព្យសម្បត្តិផងដែរ
ដោយពួកគេសន្យាថានឹងមិនធ្វើតាមបញ្ជារបស់ ហ៊ុន សែន ឡើយ បើអាមេរិក និងអឺរ៉ុប
ព្រមមិនដាក់ឈ្មោះពួកគេក្នុងបញ្ជីខ្មៅ និងបង្កកទ្រព្យសម្បត្តិ ។
ប្រភពបន្ថែមថា នេះជាលើកទី១ហើយ ដែលមន្ត្រីធំ និងពួកឧកញ៉ាគាំទ្រគណបក្សប្រជាជន
មានការភ័យខ្លាច រត់ប្រសេចប្រសាចរកផ្លូវចោល ហ៊ុន សែន ដោយសារតែ ហ៊ុន សែន
ដឹកនាំតាមតែអារម្មណ៍ឆេវឆាវរបស់គាត់ មិនគិតពីផលប៉ះពាល់ដល់ប្រយោជន៍
និងអនាគតរបស់ពួកគេ ។
ដូច្នេះរឿងដែលសង្គ្រោះជាតិត្រូវធ្វើ
ដើម្បីផ្លាស់ប្តូររបប ហ៊ុន សែន
គឺគ្មានអ្វីក្រៅពីបង្កើនការងារការទូតរបស់ខ្លួនឲ្យកាន់តែខ្លាំង ឡើយ ។
ពេលណាអាមេរិក និងអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច
និងបង្កកទ្រព្យសម្បត្តិជាផ្លូវការណ៍ ពេលនោះហើយដែលរបប ហ៊ុន សែន ត្រូវដួលរលំ
ព្រោះសូម្បីតែមន្ត្រីធំៗ និងពួកឧកញ៉ា ដែលតែងតែជួយ ហ៊ុន សែន ក៏គេលែងជួយដែរ ៕
ប្រភព ៖ Chham Chhany
Pdach Mok
Saturday, December 23, 2017