Views
ស្ថាប័នព្រះពុទ្ធសាសនាចាត់ជាស្ថាប័នទីពឹងចុងក្រោយរបស់ពលរដ្ឋ ជាទីធ្លាដោះស្រាយបញ្ហារបស់សង្គមទាំងព្រះសង្ឃក៏ជាបុគ្គលឯករាជ្យ មានសតិប្រាជ្ញា អាចជួយសម្របសម្រួលជម្លោះរវាងភាគីផ្សេង ៗ បាន តួយ៉ាងដូចជា ព្រះពុទ្ធជាម្ចាស់ទ្រង់ដើរតួនាទីសម្របសម្រួលជម្លោះរវាងញាតិកោលិយវង្ស និង សាក្យវង្សដែលឈ្លោះគ្នារឿងការដណ្តើមទឹកធ្វើស្រែ ។
ឥឡូវនេះ ក៏ចូលដល់ជម្លោះរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ ដែលកំពុង តែដណ្តើមសំឡេងឆ្នោតគ្នាពីប្រជាពលរដ្ឋ ។
សម្តេចសង្ឃរាជគួរតែបំពេញតួនាទីជាអ្នកសម្របសម្រួលនយោបាយរវាងគូបដិបក្សទាំងពីរដើម្បីផលប្រយោជន៍ប្រទេសជាតិដូចយ៉ាងព្រះសម្មាសម្ពុទ្ធជាម្ចាស់ ប៉ុន្តែរឿងវាផ្ទុយស្រឡះពីព្រះពុទ្ធយ៉ាងឆ្ងាយ ពោលគឺ សម្តេចទេព វង្ស ដើរតួនាទីកាន់ជើងគណបក្សប្រជាជនកម្ពុជា អំពាវនាវឲ្យព្រះសង្ឃ ចូលរួមបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា ដែលកាលពីឆ្នាំ ២០១៤ ព្រះអង្គធ្លាប់ស្នើឲ្យរដ្ឋាភិបាលធ្វើច្បាប់ហាមព្រះសង្ឃបោះឆ្នោតម្តងរួចមកហើយ ។
ការលោតចូលក្នុងឆាកនយោបាយរបស់បក្សប្រជាជននេះ វាឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា សម្តេច ទេព វង្ស មិនមែនជាសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែជាសម្តេចសង្ឃរាជរបស់បក្សប្រជាជនដែលយកអំណាចសង្ឃជាឈ្នាន់បម្រើនយោបាយបក្ស ដែលរឿងនេះបានកើតឡើងដល់ព្រះអង្គកាលពី ៣០ ឆ្នាំ មុនរហូតដល់បច្ចុប្បន្ន ។
នៅអនុសំវច្ឆរៈលើកទី ២៦ ថ្ងៃទី ១៣ ធ្នូ ២០១៧ កន្លងទៅនេះ សម្តេច ទេព វង្សបានចេញក្រឡាយ៉ាងច្បាស់ថា ព្រះអង្គជាព្រះសង្ឃរបស់បក្សប្រជាជនកម្ពុជា ។
ទង្វើនេះនាំឲ្យប្រជាពុទ្ធបរិស័ទភ្ញាក់ផ្អើល និង សម្តែងសេចក្តីហួសចិត្តយ៉ាងខ្លាំង៕
Pdach Mok
Thursday, December 14, 2017