Views
សហភាពអឺរ៉ុបបានបើកកិច្ចប្រជុំពិភាក្សារឿងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការចាប់ខ្លួនលោក កឹម សុខ ប្រធានគណបក្សសង្រ្គោះជាតិ និង ការរំលាយគណបក្សសង្រ្គោះជាតិដែលជាគូប្រជែងនយោបាយនៅក្នុងប្រទេសកម្ពុជា ។
ការពិភាក្សានោះផ្តោតសំខាន់លើការដាក់កំហិតទិដ្ឋាការនិងការបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីរដ្ឋាភិបាល អ្នកផ្សំគំនិត និង ក្រុមហ៊ុន ដែលជួយជ្រោមជ្រែងរបបដឹកនាំរបស់លោក ហ៊ុន សែន ។
ជោគវាសនាជាតិខ្មែរនិងក្លាយទៅជាយ៉ាងណា?
ថ្ងៃទី ១៣ ធ្នូ ២០១៧ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចំនួន ១៣ ចំណុចដែលនិងឈានដល់ការផ្តាច់ជំនួយ ព្យួរប្រព័ន្ធអនុគ្រោះពន្ធបិទទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិរបស់ជនទាំងឡាយណាដែលបានរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរនិងបំផ្លិចបំផ្លាញប្រជាធិប្បតេយ្យនៅកម្ពុជា ។
ការណ៏នេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងភាពស្របច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជា។ ទាំងនឹងធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជារាស្ត្រខ្មែរដោយជៀសមិនផុត ។
នយោបាយឈ្នះ ៗ របស់លោក ហ៊ុន សែន ពេលនេះបានបំផ្លាញសេដ្ឋកិច្ចជាតិ និង មន្រ្តីជិតខាងរបស់គាត់ហើយ សង្ឃឹមថា ពួកមន្រ្តីទាំងនោះនឹងភ្ញាក់រលឹកដឹងខ្លួន តាមពិត លោក ហ៊ុន សែន មិនបានស្រឡាញ់ពួកគេទេ ប៉ុន្តែលោក ហ៊ុន សែនស្រឡាញ់អំណាចច្រើនជាង ។
នៅខាងចុងកិច្ចប្រជុំ សហភាពអឺរ៉ុបបានចេញសេចក្តីសម្រេចមួយដែលមានសេចក្តីដូចតទៅ ៖
MEPs urge the Cambodian authorities to reverse their decision to dissolve the Cambodia National Rescue Party (CNRP) and ban 118 CNRP politicians from politics for five years. They also call for the release of CNRP leader Kem Sokha, arrested on 3 September. MEPs express concern about the general elections scheduled for July 2018, stressing that an electoral process from which the main opposition party has been excluded is not legitimate.
Cambodia currently benefits from EU’s preferential EBA (Everything But Arms) scheme, the most favourable regime available under the EU’s Generalised Scheme of Preferences. If Cambodian authorities do not respect fundamental rights, these tariff preferences must be temporarily withdrawn, say MEPs. They also ask the European External Action Service and the EU Commission to prepare a list of individuals responsible for the dissolution of the opposition and other serious human rights violations in Cambodia, with a view to imposing visa restrictions and asset freezes on them.
បកប្រែក្រៅផ្លូវការ ៖
សហភាពអឺរ៉ុបសូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាកែក្រឡាស់សេចក្តីសម្រេចចិត្តដែលរំលាយគណបក្សសង្គ្រោះជាតិ (CNRP) និងដែលហាមឃាត់អ្នកនយោបាយគណបក្សសង្គ្រោះជាតិចំនួន ១១៨ រូបពីឆាកនយោបាយអស់រយៈពេល 5 ឆ្នាំឡើងវិញ ហើយក៏ អំពាវនាវឱ្យមានការដោះលែងលោក កឹមសុខាមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣ ខែកញ្ញា ។
សមាជិកសភាអឺរ៉ុប(MEPs) បង្ហាញពីការព្រួយបារម្ភអំពីការបោះឆ្នោតទូទៅដែលគ្រោងធ្វើនៅខែកក្កដាឆ្នាំ 2018 ដោយសង្កត់ធ្ងន់ថាដំណើរការបោះឆ្នោតដែលផាត់ចោលគណបក្សប្រឆាំងនោះចាត់ទុកថា មិនស្របច្បាប់ទេ ។
បច្ចុប្បន្នកម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោង EBA (Everything But Arms) របស់សហភាពអឺរ៉ុបដែលជារបបអនុគ្រោះបំផុតដែលអាចរកបានក្រោមកម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប ។ បើសិនជាអាជ្ញាធរកម្ពុជាមិនគោរពសិទ្ធិជាមូលដ្ឋានទេនោះ ការអនុគ្រោះពន្ធគយទាំងនេះត្រូវតែដកចេញជាបណ្ដោះអាសន្ន ។
នៅចុងក្រោយ សមាជិកសភាអឺរ៉ុបស្នើឲ្យសេវាសកម្មភាពខាងក្រៅអឺរ៉ុបនិងគណៈកម្មការសហភាពអឺរ៉ុបរៀបចំបញ្ជីឈ្មោះបុគ្គលដែលទទួលខុសត្រូវចំពោះការរំលាយគណបក្សប្រឆាំងនិងការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដើម្បីដាក់កំហិតទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ៕
Pdach Mok
Thursday, December 14, 2017