Views
តាំងតែធ្វើស៊ីបក្សសង្រ្គោះជាតិមក ជួសនឹងបានសេចក្តីសុខសមដូចបំណង ប៉ុន្តែបែរជាទទួលពាក្យរិះគន់ ប្រមាថកាតទានជាច្រើន ជាពិសេសជាងនេះ រឿងសម្ពាធកាត់ផ្តាច់ជំនួយផ្សេង ៗពីអន្តរជាតិ រហូតដល់ត្រូវផាត់ចេញពីវេទិកាអន្តរជាតិសំខាន់ ៗ កាលពីពេលថ្មី ៗ នេះ ហើយសម្តេចរឹតតែងឿងឆ្ងល់ថា ហេតុអ្វីបានជាមានមហាជនខ្មែរនៅបរទេសចេញធ្វើមហាបាតុកម្មព្រម ៗ គ្នាប្រឆាំងនឹងសម្តេច តើការទូតដែលដឹកនាំដោយប្រាក់ សុខុន មានបញ្ហាទេដឹង គ្រាន់តែរឿងបាតុកម្មមិនអាចចាត់ការបានដូចសម្តេចធ្វើនៅស្រុកខ្មែរ ។
គិតសព្វ ៗ ទៅ នយោបាយឈ្នះ ៗ ម្តេចក៏មិនអាចឈ្នះដល់ប្រទេសខាងក្រៅផង សម្តេចសែនឆ្ងល់រឿងឈ្នះមិនទូទៅ ស្រាប់តែបែកគំនិតគិតថា ប្រហែលជាលោក ប្រាក់ សុខុន ចូលដៃចូលជើងជាមួយបរទេសមិនខាន បានជាមិនអាចដោះស្រាយបញ្ហាបាតុកម្មនានាបាន នឹកឡើងពេលណា សម្តេចតែងសម្តែងអាការខឹងក្រេវក្រោធដែលវាជាទម្លាប់របស់សម្តេចទៅហើយ ។
អាការៈវង្វេងវង្វាន់របស់សម្តេចមិនបានផុតចេញពីក្រសែភ្នែកលេខាធិការទាំងឡាយរបស់សម្តេចទេ ទើបពត៌មានបញ្ហាផ្ទៃក្នុងបក្សដែលដឹកនាំដោយសម្តេចតេជោបែកធ្លាយធ្លាក់ដល់ដៃលោក ឆាំ ឆានី ដែលជាភាគីតាមដានពត៌មាននិងសកម្មជនបក្សប្រឆាំងយ៉ាងសកម្មម្នាក់ ដែលមានសេចក្តីដូចខាងក្រោម ៖
ពូ ជោ ឆេះទៀតហើយ
__
សារទាំងស្រុងពីក្រុមលេខាសម្តេច៖
ឃើញខ្មែរបាតុកម្មនៅអាមេរិក សម្តេចចង់គាំងម្តងៗហើយ ហើយក៏បែកធ្លាយរឿងមេក្លោងប្លន់ដីរាស្ត្រដែរ ។
ពេលឃើញវីដេអូ ខ្មែរនៅអាមេរិកបាតុកម្មនៅមុខសេតវិមាន
ហើយហែរទៅស្ថានទូតខ្មែរទៀតនោះ សម្តេចស្រែកឡូឡា
ហើយចង់ស្ទះម្តងៗ ថា "អាខុន វាក្បត់ហើយ
វាប្រាកដជាលួចជួយអាខាហើយ" ។
ពេលកំពុងតែវក់វីរឿងបាតុកម្ម
នៅអាមេរិក ក៏បែកធ្លាយរឿង ម៉ម សារិន ប្រធានខុទ្ទកាល័យ គ៨៥
ជាអ្នកនៅពីក្រោយ ការប្លន់ដីរាស្ត្រ នៅទូទាំងប្រទេស។
ម៉មសារិន រាយការណ៍ថាៈ "យើងធើស៊ី តែពួកប្រឆាំងទេ
ចំណែកឯសមាជិកគណបក្សប្រជាជនយើង គឺយើងជួយការពារគាត់
ពេលនេះសន្ទុះនៃការចុះចូល ជាមួយគណបក្សយើង
ខ្លាំងដូចទឹកបាក់ទំនប់ “
សម្តេចប្រហែលជាត្រូវទៅ សាំងកាពួរ ឆាប់ៗទៀតហើយ ៕
ប្រភព ៖ Chham Chhany
Pdach Mok
Monday, December 11, 2017