Views
នៅលើទំព័ររបស់លោក ឆាំ ឆានី បានរៀបរាប់លម្អិតរឿងជីវិតគូរបស់នាង នឹម វណ្ណៈ ដែលយកប្តីចាស់ គ្រាន់តែជាឈ្នាន់បានកាតរស់នៅអាមេរិកហើយត្រៀមរៀបការប្រុសក្មេងពីស្រុកខ្មែរ ដែលមានសេចក្តទាំងស្រុងដូចខាងក្រោម ៖
ត្រកូលហ៊ុនរត់ចោលស្រុក
............
នឹម វណ្ណៈ កូនស្រីរបស់ ហ៊ុន ស៊ីណាត (ប្អូនស្រី ហ៊ុន សែន) និង នឹម ច័ន្ទតារា ជាតំណាងរាស្រ្ត បក្សប្រជាជនមណ្ឌលកំពត។ នាងត្រូវបានឪពុកម្តាយរៀបចំឲ្យទៅរស់នៅអាមេរិកដោយជួល បុរសខ្មែរជាជនភៀសខ្លួនមានសិទ្ធិជ្រោកកោនស្របច្បាប់ នៅអាមេរិកនិងមានវ័យចំណាស់ជាង ឆ្ងាយ។ បន្ទាប់ពីបានរៀបការ និងរស់នៅជាមួយគ្នាមួយរយៈរហូតបានសិទ្ធិស្របច្បាប់ នាង នឹម វណ្ណៈ បានលែងលះជាមួយបុរសនោះ ហើយសព្វថ្ងៃនាងរស់នៅរដ្ឋតិចសាស។
រឿងបន្ទាប់មកទៀតគឺនាងត្រូវសណ្តោងម្តាយនាង ហ៊ុន ស៊ីណាតឲ្យមករស់នៅអាមេរិក ជ
ាមួយដែរ។ ការណ៍នេះអាចធ្វើទៅបានដោយសារនាងមានហាង មានមុខរបបង្កើតនៅអាមេរិក បានមកពីលុយឪពុកម្តាយលួចជាតិនៅស្រុកខ្មែរផ្ញើមក។ ហ៊ុន ស៊ីណាត មកស្រុកអាមេរិក ដេកស៊ីប្រាក់ខែមន្រ្តីរាជការស្រុកខ្មែរ និងលុយលួចជាតិបន្ថែមពីស្រុកខ្មែរយ៉ាងរំភើយ ហើយដោយសារលក្ខណៈនេះ និងស្ថិតក្នុងពេលមួយត្រឹមត្រូវ ហ៊ុន ស៊ីណាត បានដាក់ពាក្យសុំយក កាតបៃតង (Greed Card) កាតបញ្ជាក់ថាមានសិទ្ធិរស់នៅអាមេរិកបានសម្រេច។
ជំហានបន្ទាប់ គឺ នឹម វណ្ណៈ ត្រូវយកប្រុសស្នេហ៍ថ្មីពីស្រុកខ្មែរមករស់នៅជាមួយនាង ដោយនាងបន្ទាប់ពីលែងប្រុស ចាស់ចោល នាងចាប់យកប្រុសក្មេងថ្មីនៅក្នុងស្រុកខ្មែរ និងបានភ្ជាប់ពាក្យរួចហើយ ។ ក្រោយមកទៀតគឺនាងនឹងសណ្តោងយកទាំងបងទាំងប្អូន និងឪរបស់នាងមកទៀតនាពេល អនាគត ។ និយាយទៅមានអីអស្ចារ្យត្រកូលហ៊ុន?
ខាងក្រោមនេះជាកំណាព្យខ្លីកម្សាន្តទាក់ទងនឹងរឿងនេះ៖
លួចជាតិ យកលុយទិញប្តីឲ្យកូន
ឲ្យកូនលក់ខ្លួន លក់ព្រហ្មចារីយ៍
ដើម្បីដូរយក សិទ្ធជ្រកដីថ្មី
នៅដីចង្រៃខ្លួន ដៀលពេញមាត់ ៕
ប្រភព ៖ Chham Chhany
Pdach Mok
Monday, December 11, 2017