Views
ពត៌មានផ្ទៃក្នុងបក្សប្រជាជនចេះតែបែកធ្លាយជារឿយ ៗ ប៉ុន្តែមិនទាន់ដល់ថ្នាក់ផ្ទុះនៅឡើយទេ គ្រាន់តែចេញផ្សាយឲ្យមហាជនដឹងខ្លះ ៗ ថា ចរន្តផ្ទៃក្នុងបក្សពុះកញ្ជ្រោលប៉ុនណា តាមពិត វាមិនខុសពីកំអែភ្នំភ្លើងដែលហៀរចេញមកក្រៅ ត្រៀមនឹងផ្ទុះនៅថ្ងៃណាមួយនោះទេ ។
ឥឡូវនេះ រាលដាលមកដល់ខុទ្ទកាល័យសម្តេចតេជោ មានមន្រ្តីស្នេហាជាតិម្នាក់បានលួចបញ្ចេញពត៌មាននេះដល់លោក ឆាំ ឆានី ដើម្បីផ្សាយជូនមហាជនឲ្យបានដឹងពីចរន្តផ្ទៃក្នុងបក្ស ដែលមានសេចក្តីដូចខាងក្រោម ៖
ហ៊ុន សែន សង្ស័យ ប្រាក់ សុខុន ក្បត់
—
នេះជាសារទាំងស្រុងពីមន្ត្រីខុទ្ទកាល័យសម្តេច តេជោ ៖ ព័ត៌មានលេចចេញពីខុទ្ទកាល័យសម្តេច ពេលនេះសម្តេចកំពុងតែចុកឈាមកាន់
តែខ្លាំងហើយ
ក្នុងរជ្ជកាល ហោ ណាំហុង មិនមានការបិទវីហ្សាអីទេ ហោ ណាំហុង
ចេះតែប្រមូលលុយយកខ្លួនឯង មិនយកទៅសែនសម្តេចទេ ប្រាក់ សុខុន
ថា ហោ ណាំហុង គឺជាកញ្ជ្រោងចាស់ ។
ពេលតែងតាំង ប្រាក់
សុខុន ជារដ្ឋមន្ត្រី ២០១៤ភ្លាម ប្រាក់ សុខុន លក់ខ្ទេច
អគាររដ្ឋជុំវិញស្តាតអូឡាំពិក អគារប្រៃសណីយ៍ ក្រោមផ្លាក
ដោះដូរអភិវឌ្ឍន៍ ។ ហើយក៏បានជួយឡង់សេ ហ៊ុន ម៉ាណែត
អោយខ្មែរនៅទូទាំងពិភពលោកស្គាល់ច្បាស់ផងដែរ ។
តាមរយៈការបិទវីហ្សា
ចូលសហរដ្ឋអាមេរិកដល់មន្ត្រីជាន់ខ្ពស់និងក្រុមគ្រួសារ
សហរដ្ឋអាមេរិកក៏បានបិទវិហ្សា រហូតដល់ក្រុម មហាបណ្ឌិតសភាចារ
ដែលបានគាំទ្រ និងការពារសម្តេចរំលាយសង្រ្គោះជាតិដែរ ។
ក្រោយការប្រកាស របស់សហរដ្ឋអាមេរិក សម្តេចសួរប្រធានខុទ្ទកាល័យ ហូ
សុទ្ធី ថាៈ តើ ប្រាក់ សុខុន វាក្បត់អញ ទៅជួយសង្គ្រោះជាតិ?
បានជាការងារវីហ្សាប៉ិនណឹង វាដោះស្រាយមិនចេញ? ឬមួយ
វាចាប់ដៃជាមួយខេង មកប៉ែងជើងអញ? ៕
ប្រភព ៖ Chham Chhany
Pdach Mok
Monday, December 11, 2017