Views
ខ្មែរយើងពិតជាអភ័ព្វមែន មានមេដឹកនាំជាអតីតខ្មែរក្រហម មិនចេះដឹកនាំសេដ្ឋកិច្ច គិតតែបង្កវិបត្តិនយោបាយរហូតដល់វាយបំបែកសេដ្ឋកិច្ចជាតិ ជួសនឹងបានទទួលប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិដើរទៅមុខ ប៉ុុន្តែយើងជាខ្មែរបែរជាទទួលបានវិបត្តិផ្ទួន ៗ ក្រោមស្នាដៃចោរព្រៃដឹកនាំស្រុកទេស ។
សភាអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធ ដាក់បម្រាមទិដ្ឋាការ និងបង្កកទ្រព្យសម្បត្រិចំពោះបុគ្គលទាំងឡាយណាដែលរំលាយគណបក្សសង្រ្គោះជាតិ!
នៅថ្ងៃទី ១៣ ខែធ្នូ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយដោយសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះស្ថានភាពដុនដាបធ្ងន់ធ្ងរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមទាំងការចាប់ខ្លួន និងឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ការរំលាយគណបក្សសង្រ្គោះជាតិ ការបង្រ្កាបមកលើសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ។
សេចក្តីសម្រេចនេះចាប់អនុវត្តរហូតដល់ឆ្នាំ ២០១៩ មានខ្លឹមសារសង្កត់ធ្ងន់ ៖
-ស្វាគមន៍ការសម្រេចព្យួរជំនួយរបស់សហគមន៍អឺរុបដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) និង ការរៀបចំការបោះឆ្នោតទាំងស្រុង។
-គោរពសិទ្ធិពលរដ្ឋកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើស និងសិទ្ធិរបស់តំណាងជាប់ឆ្នោត ហើយនិងធានាពហុនិយម និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។
-រំលឹករដ្ឋាភិបាលកម្ពុជាឲ្យគោរព និងអនុវត្តកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ខ្លួនទាក់ទិននិងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាគ្រឹះ ដែលជាធាតុផ្សំយ៉ាងសំខាន់សម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសហគមន៍អឹរ៉ុប ។
-ដាក់លក្ខខណ្ឌជាចាំបាច់ឲ្យមានការគោរពសិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌសម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA)។ បើសិនរដ្ឋាភិបាលកម្ពុជាកំពុងបន្តរំលោភកាតព្វកិច្ចរបស់ខ្លួននៅក្នុងបទប្បញ្ញត្តិ EBA ការអនុគ្រោះពន្ធនាំចូលទីផ្សារអឺរ៉ុប ត្រូវតែព្យួរជាបណ្តោះអាសន្ន។
-ស្នើ European External Action (EEAS) និងគណៈកម្មការអឺរ៉ុប រៀបចំបញ្ជីឈ្មោះបុគ្គលទាំងឡាយណាដែលទទួលខុសត្រូវក្នុងការរំលាយគណបក្សសង្រ្គោះជាតិ ដើម្បីដាក់បម្រាបលើទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ៕
Pdach Mok
Wednesday, December 13, 2017