Views
កាលណាទឹកចូលច្រមុះ លោក ហ៊ុន សែនចាប់ផ្តើមបែកឆ្វេងលែងទុកចិត្តអ្នកតូច ប្រៀបដូចជាឆាវ ឆាវ កាលមិនទុកចិត្តអ្នកណាក៏សំឡេះអ្នកនោះចោល ។
លោក ហ៊ុន សែនកំពុងតែដើរតួជាឆាវ ឆាវ លែងទុកចិត្តមន្រ្តីតូចតាចក្បែរខ្លួន ម៉ៃសង្ស័យថា ក្បត់ ឬ មិនស្មោះត្រង់ ជាដើម ។
លក្ខណៈនេះ គេហៅថា ភ័យអាសន្នស្លន់ស្លោ ឬ ខ្លាចរវែងលែងទុកចិត្ត ធ្វើឲ្យអ្នកតូចពិបាករស់នៅជាមួយ ជួនកាលត្រូរដើរចេញទៅក៏មាន ។
រឿងរ៉ាវដែលលោក ហ៊ុន សែន ខ្លាចរវែងលែងទុកចិត្តនេះ បានធ្លាក់ដល់ដៃលោក ឆាំ ឆានី ដែលមានសេចក្តីដូចខាងក្រោម ៖
បែកហើយ៖ មន្ត្រីគ្រាក់ៗ និងឈ្មួញធំៗ
ត្រៀបខ្លួនរឹបអូសទ្រព្យសម្បត្តិពីក្រុមគ្រួសារត្រកូល ហ៊ុន វិញ ខណះ ប្រាក់
សុខុន ដឹងខ្លួនថា អាចនឹងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
—-
ក្រុមយុវជន តេជោ បានផ្ញើសារមក ឆាំ ឆានី ដែលមានខ្លឹមសារទាំងស្រុងថា៖
ដោយសារតែសម្ពាធការទូតពីគ្រប់ទឹសទី សម្តេចត្រៀមដក
រដ្ឋមន្ត្រីការបរទេស ប្រាក់សុខុន ហើយ ។ តែពេលនេះ ប្រាក់ សុខុន
បានបង្ហាញឯកសារពិសេស ដល់អ្នកជំនិត និងបានប្រាប់ដល់ ប្រាក់
ផល្លា អោយបញ្ចេញ ឯកសារ តំកល់លុយនៅបង់ស្វិស
ក្នុងករណីដែលមានគ្រោះថ្នាក់ចរាចរណ៍ ឬ ក៏បាត់ខ្លួន ប្រាក់ សុខុន
។
ពេលនេះ
អ្នកនៅជុំវិញសម្តេច កំពុងសប្បាយចិត្ត និង ការបិតវីសា
និងការបង្កកប្រាក់ ។ កែប ជុតិមា ត្រៀម យកសណ្ឋាគារ នៅ ហុងកុង
ដែលបានទិញជូន តេជោ ក្នុងតម្លៃ៣០០លានដុល្លារមកកាន់កាប់វិញ ។ ឡាវ
មេងឃាង ត្រៀមយកបឹងកក់ ដែលមានតម្លៃប្រមាណ ១០០០លានដុល្លារ
មកកាន់កាប់វិញ ។ ពុង ខៀវសែ ត្រៀមយក កោះពេជ្រ និង ធនាគារ
កាណាឌីយ៉ា តម្លៃប្រមាណ ៩០០លានដុល្លារ មកវិញដែរ ។ ស៊ុយ សុផាន
ក៏ត្រៀមយក បុរីកីឡា មកវិញដែរ ។ សុខ គង់
ក៏ត្រៀមជើងព្រួលយកសណ្ឋាគារ សុខា ទាំងប្រាំកន្លែងវិញដែរ ។ ឯ ឃុន
សៀវិញ ក៏កំពុងត្រៀមប្រមូលដីពី ម៉ាណែត និង ម៉ានី វិញដែរ ។
ពេលនេះអ្នករកស៊ី ដទៃទៀតកំពុងត្រៀមដោះខ្លួនពីនឹម របស់គ្រួសារ តេជា ដែរ ៕
ប្រភព ៖ Chham Chhany
Pdach Mok
Friday, December 15, 2017