Views
ការតស៊ូនយោបាយការទូតរបស់គណបក្សសង្រ្គោះជាតិចាប់ផ្តើមលេចចេញជាផ្លែផ្កាហើយ ព្រោះឥឡូវនេះ អង្គការសហប្រជាជាតិនឹងកោះប្រជុំប្រទេសហត្ថលេខីក្រុងបារីសដើម្បីដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ជាពិសេស បញ្ហាដែលបង្កឡើងដោយលោក ហ៊ុន សែន ។
ហេតុនោះ នៅស្ថានបេសកកម្មអចិន្ត្រៃយ៍សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ នឹងបេីកកិច្ចប្រជុំមួយស្តីពីបញ្ហាការរំលាយគណបក្សសង្គ្រោះជាតិនៅស្ថានបេសកកម្មអចិន្ត្រៃយ៍សហរដ្ឋអាមេរិកក្នុងក្រុងញ៉ូវយក ក្នុងនោះក៏មានការចូលរួមពីប្រទេសជប៉ុន និង បណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ ។
The United States and European permanent mission to the United Nations are holding a meeting on dissolution of CNRP on 19th December 2017 in New York . Japan and other signatories of Paris Peace Agreement will participate in that meeting as well.
នៅក្នុងកិច្ចប្រជុំនោះ នឹងផ្តោតសំខាន់លើភាពស្របច្បាប់នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ហើយនឹងស្តារនីតិសម្បទាដល់គណបក្សសង្រ្គោះជាតិ ។ យ៉ាងណាក៏ដោយ របៀបវារៈច្បាស់លាស់មិនទាន់បញ្ចេញឲ្យដឹងនៅឡើយទេ កំពុងស្ថិតក្នុងការសម្របសម្រួលរបៀបវារៈរវាងប្រទេសហត្ថលេខីទាំងអស់ ។
រឿងការកោះប្រជុំប្រទេសហត្ថលេខីនេះចាត់ជាក្តីសង្ឃឹមមួយរបស់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវការផ្តាស់ប្តូររបបដឹកនាំសព្វថ្ងៃ ៕
Pdach Mok
Saturday, December 16, 2017