Views
ការសម្លាប់មនុស្សយ៉ាងក្រៅរង្វង់ច្បាប់ជាចរិតឃោរឃៅអមនុស្សដែលពិភពលោកស្អប់ខ្ពើម
ប៉ុន្តែសម្រាប់មេដឹកនាំខ្មែរដែលឈ្លក់វង្វេងនឹងអំណាចចេស្តាចូលចិត្តធ្វើអ្វី ៗ តាមអំពើចិត្ត ជាពិសេស ការសម្លាប់មនុស្សដែលច្បាប់កំពូលចែងថា ទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយ
ប៉ុន្តែជនផ្តាច់ការកម្ពុជាតែងបញ្ជាឲ្យសម្លាប់មនុស្សជាហូរហែ ដែលទង្វើនេះចាត់ជាអំពើខុសច្បាប់ជាតិ និង អន្តរជាតិ ឥឡូវនេះ មានពត៌មានបែកធ្លាយមកទៀតហើយ នៅលើទំព័ររបស់លោក ឆាំ ឆានី បានបង្ហាញឲ្យសាធារណជនដឹងថា
ហ៊ុន សែន បញ្ជាឲ្យ ហ៊ីង ប៊ុនហ៊ាង សម្លាប់មេដឹកនាំ និងសកម្មជន CNRP តាមរូបភាព គ្រោះថ្នាក់ចរាចរណ៍ ៖
មន្ត្រីក្នុងរដ្ឋាភិបាលម្នាក់ បានដកស្រង់សាររបស់ក្រុមយុវជនចោរបច្ចេកវិទ្យា នៃពួក តេជោ ផ្ញើរមក ឆាំ ឆានី ដែលមានខ្លឹមសារទាំងថា ៖ សារពីក្រុមយុវជន: បន្ទាប់ពី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺន ជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ហើយ សម្តេចខឹងខ្លាំងណាស់ សម្តេចថា អញលុបអា ១១៨ ចាប់មេវាដាក់ទ្រុងហើយ វានៅតែមានសន្ទុះខ្លាំងទៀត ។
ហ្អែង តាមដានមើល តើ អាខុន វាធ្វើអី? បើសន្ទុះនៅតែខ្លាំង ប្រាប់ហ៊ីងប៊ុនហៀង អោយចាត់ការក្រោមរូបភាពគ្រោះថ្នាក់ចរាចរណ៍ ៕
ប្រភព ៖ Chham Chhany
Pdach Mok
Tuesday, December 12, 2017