Views
ពត៌មានបែកធ្លាយពីទាហានតូចតាច ៖ ទាហានតូចតាចមិនពេញចិត្តទង្វើបង្ខិតបង្ខំពីថ្នាក់លើ
សូមបងជួយផ្សាយឲ្យផង ក្រុមទាហានពីខេត្របន្ទាយមានជ័យ ។
ខ្ញុំនិងទាហានមិត្តភក្តិមានការជជែកគ្នារឿងបទបញ្ជាថ្នាក់លើឲ្យជួយគាំទ្រញត្តិប្ដឹងលោក សម រង្សី ដោយចោទប្រកាន់គាត់ថា ក្បត់ជាតិ ខ្ញុំដូចជាមិនយល់សោះថា ហេតុអីបានត្រូវការឲ្យពួកខ្ញុំគាំទ្រញត្តិប្តឹងរបស់ពួកគេដែរ ហើយពេលប្រជុំម្តង ៗ មេៗច្រើនតែនិយាយដើមលោក សម រង្សី ហើយ បង្រៀនពួកខ្ញុំឲ្យប្រឆាំងតែសម រង្សី ប៉ុន្តែនិយាយសរសើរសម្តេចតេជោ ហ៊ុន សែន ឲ្យទាហានទាំងអស់ប្តេជ្ញាស្មោះត្រង់ ការពារ សម្តេចហ៊ុន សែន តែម្នាក់គត់ មិនត្រូវការពារលោក សម រង្សីទេ ព្រោះលោក សម រង្សី ជាកូនក្បត់ជាតិ របស់ សម សារី ពួកខ្ញុំអង្គុយជជែកគ្នា ខំរកនឹកថាកន្លែងណា លោក សម រង្សីក្បត់ជាតិ នៅតែរកនឹកមិនឃើញ ឬពួកមេ ៗ និយាយត ៗ គ្នាតាមសម្តេចតេជោទេ បើចឹងដដែល យើងមិនបាច់ទទួលប្រាក់ខែរដ្ឋទេ ទទួលប្រាក់ខែពីសម្តេចតេជោតែម្តងទៅ ហើយម្យ៉ាងទៀត នៅពេលបើកប្រាក់ខែ ពួកខ្ញុំមិនដែលបើកបានទៀងទាត់ទេ ពេលខ្លះគេកាត់យកពីរម៉ឺន ឬ ៣ ម៉ឺនហើយប្រាប់ថាជួយពង្រឹងអង្គភាព ពួកខ្ញុំមិនដឹងថា ពង្រឹងយ៉ាងណាទេ ប៉ុន្តែពួកខ្ញុំជាទាហានតូចតាចបានត្រឹមតែធ្វើគធ្វើថ្លង់ ជួនកាលធ្វើជាអង្គុយលេងទូរសព្ទ ព្រោះធុញទ្រាន់នឹងសារច្រំដែលរបស់មេទាហានពេក ហើយខ្ញុំសូមជំរាបបងថា បើបងប្អូនខ្មែរធ្វើបាតុកម្មណាមួយនៅថ្ងៃខាងមុខ ពួកខ្ញុំនឹងមិនស្តាប់បញ្ជាថ្នាក់លើទេ ខ្ញុំសុខចិត្តបាញ់កំភ្លើងទៅលើ ខ្ញុំមិនបាញ់សំលាប់បងប្អូនឯងជាដាច់ខាត ៕
សូមជួយលាក់ឈ្មោះខ្ញុំផង
អរគុណ បង
Pdach Mok
Tuesday, December 12, 2017