Views
ភាពខុសគ្នារបស់យុវជនខ្មែរយើង និងយុវជននៅអឺរ៉ុប ពីការប្រើប្រាសឡាន
—
យុវជនខ្មែរយើង ភាគច្រើននិយមឡានល្អៗ ថ្លៃៗ ដោយមិនខ្វល់ថាឡាននោះវាមានតម្លៃថ្លៃហួស ពីប្រាក់ចំណូលរបស់ខ្
លួននោះទេ ហើយភាគច្រើនគឺពឹងលើឪពុកម្តាយតែម្តង ។
យុវជននៅអឺរ៉ុប ភាគច្រើនបំផុតប្រើប្រាសឡានថោកៗ ចាស់ៗ ដោយពួកគេមានទស្សនៈពីរគឺ៖
ទី១ ឡានចាស់ៗ ថោកៗ គឺពួកគេមានលទ្ធភាពទិញ ដោយមិនចាំបាច់ត្រូវការលុយពីឪពុកម្តាយ ។
ទី២ ឡានចាស់ៗឧស្សាហ៍ខូច ហើយពេលដែលខូចគឺពួកគេរៀនជួសជុល យកចំណេះដឹងដោយ ខ្លួនឯង
ទោះជាការជួសជុលហើយខាងអ្នកជំនាញទទួលស្គាល់ អនុញ្ញាត្តឲ្យបើកបរ
ឬមិនអនុញ្ញាត្ត ក៏ពួកគេរីករាយនឹងទទួលយកដែរ ព្រោះពួកគេចំណាយលុយតិចតួច
មិនលើសពីលទ្ធភាពរបស់ ពួកគេ
តែពួកគេបានរៀនយកចំណេះដឹងពីការជួសជុលឡានចាសៗទាំងនោះ ។
ព្រោះតែយុវជននៅអឺរ៉ុបមានទស្សនៈបែបនេះហើយ
បានជាមនុស្សភាគច្រើននៅអឺរ៉ុបមានការ យល់ដឹងខ្ពស់ពីការប្រើប្រាសឡាន
ដឹងភ្លាមៗថាតើឡានពួកគេមានបញ្ហាអី ខូចអី ហើយត្រូវដោះ ស្រាយ ឬជួសជុស
បែបណាក្នុងពេលដែលកំពុងបើកបរ ៕
ប្រភព ៖ Chham Chhany
Pdach Mok
Monday, December 11, 2017