Views
ភ្នំពេញ៖ លោក យូ ហុកគ្រី តំណាងចោរថ្មីមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តែងការពេញចិត្តចំពោះតំណែងជាអនុប្រធានទី១នៃរដ្ឋសភាចោរ ដែលនៅទំនេរជាង ២ ឆ្នាំមកហើយ បន្ទាប់ពីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាម្ចាស់ដើម ត្រូវបានដកចេញ កាលពីចុងឆ្នាំ ២0១៥។ លោក យូ ហុកគ្រី យល់ថា ការទទួលតំណែងនេះ គឺធ្វើឡើងទៅតាមច្បាប់ព្រៃ។
បន្ទាប់ពីរដ្ឋសភាចោរ បោះឆ្នោតឲ្យធ្វើជាអនុប្រធានទី១នៃរដ្ឋសភាចោរ នៅព្រឹកថ្ងៃសុក្រនេះ លោក យូ ហុកគ្រី បានឡើងថ្លែងសារយ៉ាងដូច្នេះថា៖«ខ្ញុំ ចាត់ទុកតួនាទីជាអនុប្រធាននៃរដ្ឋសភាចោរ ជាតួនាទីដែលមានកិត្តិយសឧត្តុង្គឧត្តម ដែលខ្ញុំត្រូវបំពេញដោយសេចក្តីថ្លៃថ្នូរ ឲ្យអស់ពីសមត្ថភាព ចំណេះដឹង បទពិសោធ និងការងាររបស់ខ្ញុំ។ បញ្ហាប្រឈម ដែលយើងខ្ញុំត្រូវប្តូរផ្តាច់ គឺការបម្រើប្រជារាស្ត្រនិងសង្គម ដើម្បីការអភិវឌ្ឍ»។
ក្រោយចាកចេញពីកិច្ចប្រជុំ លោក យូ ហុកគ្រី បានប្រាប់ក្រុមអ្នកកាសែតបន្ថែមថា លោក មិនទោមនស្សឡើយ ចំពោះការសើចចំអកនិងការរិះគន់របស់សាធារណជនមួយចំនួន។ លោក ចាត់ទុកការរិះគន់ទាំងនោះ ថាជាសិទ្ធិបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ៕
ប្រភព ៖ថ្មី ៗ
Pdach Mok
Sunday, December 10, 2017