Views
លុយ លុយ លុយ !
លុយជានិមិត្តរូបនៃសេចក្តីលោភលន់ :
មានលុយ ធ្វើឱ្យមានអំណាច មានអំណាច ធ្វើឲ្យមានលុយ ។
មនុស្សហ៊ានប្រព្រឹត្តិអំពើថោកទាប ឬឧក្រិដ្ឋកម្មផ្សេងៗព្រោះតែលុយ ។
គ្រប់គ្នាច្រើននិយាយ រិះគន់ដាក់ទោសលុយ ប៉ុន្តែដោយពិតទៅ គ្រប់គ្នាចង់បានលុយដើម្បីបំពេញសេចក្តីត្រូវការរបស់ខ្លួន ។
ខាងលើនេះជាការយល់ដឹង អំពីលុយរបៀបអ្នកកវីនិពន្ធ ។ យើងនឹងសាកល្បងយល់ដឹងអំពីលុយជារបៀប អ្នកសេដ្ឋកិច្ចវិញម្តង ៖
តើលុយជាអ្វី ?
១៖លុយជានិមិត្តរូបនៃ ការងារ ឬ សេដ្ឋកិច្ច :
ការវិវឌ្ឍន៍នៃសង្គមមនុស្ស តម្រូវឲ្យមានរូបិយប័ណ្ណ ឬ លុយ សំរាប់បំរើប្រព័ន្ធសេដ្ឋកិច្ច ។
ជាច្រើនពាន់ឆ្នាំ មនុស្សបានយកលោហធាតុមានតម្លៃពីរយ៉ាង គឺ មាសនិងប្រាក់ បោះជាប្រាក់កាក់ ដើម្បីសម្រួលការដោះដូរទៅវិញទៅមក
រវាងផលិតផលនានា ដែលយើងហៅថាការជួញដូរ ឬការទិញលក់ ។
ប្រាក់កាក់ដែលគេរកឃើញ មានវ័យចំណាស់ជាងគេធ្វើឡើងនៅសតវត្សរ៍ទី ៦ មុនគ្រិស្តសករាជនៅប្រទេស Lidia ក្នុងរជ្ជកាលអធិរាជ Croesus
( សព្វថ្ងៃនៅក្នុងប្រទេសទួរគី ) ធ្វើអំពីមាសលាយប្រាក់ ។ ដូច្នេះកាលជំនាន់ដើម តម្លៃរបស់ប្រាក់កាក់(ឬលុយ) គឺជាតម្លៃពិត(real value)
នៃដុំលោហធាតុនោះ តែម្តង ។ សម័យឥឡូវ ទាំងលុយកាក់ ទាំងលុយក្រដាស់មានតែតម្លៃសន្មត តែប៉ុណ្ណោះ ។
ដើម្បីរក្សាទ្រព្យសម្បត្តិ ជាលុយកាក់ ឬជាអលង្ការឲ្យផុតអំពីបំណងមិនល្អ របស់អ្នកដ៏ទៃ មានការលួចប្លន់ជាដើម គេបានសាងសង់អគារ
ប្រកបដោយបន្ទប់សុវត្ឋិភាព មានទ្វារដែក ទូរដែក នឹងមានអ្នកយាម ។
អ្នកមានទ្រព្យសម្បត្តិ ក៏នាំគ្នាយកធនធានរបស់ខ្លួនទៅផ្ញើរទុកនៅកន្លែងនោះដើម្បីថែរក្សាទុក ។ នេះជាការចាប់ផ្តើមករកើត នៃធនាគារ ។
គេបានដឹងថា ធនាគារត្រូវបានបង្កើតឡើង តាំងពី ២០០០ ឆ្នាំមុនគស. នៅតំបន់ Mesopotamiaមកម៉្លេះ ។ ក្នុងន័យខាងលើនេះ : ប្រវត្តិនៃអរិយធម៌
មនុស្សជាតិ មានធនាគារ មុនមានលុយចាយ ទៅទៀត ។
២៖ ក្រដាស់រូបិយប័ណ្ណ (ក្រដាស់ប្រាក់) :
ជនជាតិចិន ជាអ្នកបង្កើតក្រដាស់មុនគេ ដោយមានបច្ចេកទេសស្លរម្សៅឈើ ចាក់ជាសន្លឹកក្រដាស់ស្តើងប្រើប្រាស់ សំរាប់កត់ត្រាក្បួនខ្នាតផ្សេងៗ ។ ដូច្នេះ
ជាធម្មតាដែល ប្រទេសចិនបានប្រើក្រដាស់រូបិយប័ណ្ណមុនគេ : នេះតាំងពីសតវត្សរ៍ ទី១២ មកម្ល៉េះ ។
ក្រដាស់រូបិយប័ណ្ណ គឹជាតឹកតាង ឬកិច្ចសន្យា រវាងអ្នកផ្ញើធនធាននិងម្ចាស់ឃ្លាំងតែប៉ុណ្ណោះដែលបញ្ជាក់ថា យើងមានមាសប្រាក់ផ្ញើទុកក្នុងឃ្លាំង(ធនាគារ)របស់គេ ។
យើងចាប់និយាយអំពី ម្ចាស់ឃ្លាំងរក្សាទ្រ័ព្យសម្បត្តិខាងលើបន្តទៀត :
ដោយសារ ធនធានមាសប្រាក់ ទុកក្នុងឃ្លាំងតែមួយម្ចាស់ធនាគារ បោះពុម្ពក្រដាស់ប្រាក់ឲ្យប្រើជំនួសវិញ ត្បិតអីងាយទុក ងាយចាយ ។
របៀបម្ចាស់កាស៊ីណូតម្រូវឱ្យអ្នកចូលលេងកាសុីណូ យកលុយដូរជាប៉ាក់យីសំរាប់លេងល្បែង បញ្ជាក់ការចាញ់ឈ្នះ ... ចាំដល់ឈប់លេង
សឹមយកប៉ាក់យី ទៅដូរយកលុយទៅផ្ទះវិញ គឺក្នុងន័យខាងលើនេះហើយ កាលសម័យដើម ម្ចាស់ធនាគារនិមួយៗបោះពុម្ភក្រដាស់ប្រាក់រៀងៗខ្លួន
ដើម្បីចែកដល់អតិថិជនរបស់ខ្លួន ក្នុងការចាយវាយ។ ឧទាហរណ៍ : នៅសហរដ្ឋអាមេរិក រហូតមកទល់សង្គ្រាមស៊ីវិល (Civil War) មានក្រដាស់ប្រាក់ខុសៗគ្នារាប់ម៉ឺនជំពូក ដែលនាំឱ្យមាន ការងាយស្រួលបំផុតក្នុងការក្លែងបន្លំ មិនត្រឹមតែឧក្រិដ្ឋជនទេដែលក្លែងបន្លំក្រដាស់ប្រាក់ សូម្បីតែ ក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុនផ្លូវដែក ឬ សហគ្រាសផ្សេងៗទៀត ក៏បានបន្លំបោះពុម្ភលុយ ដើម្បីបើកប្រាក់ខែដល់កម្មកររបស់ខ្លួនដែរ ។
ទើបតែដល់ឆ្នាំ ១៩១៣ ទើប ធនាគារកណ្តាលនៃសហរដ្ឋអាមេរិក ឬ FED(Federal Reserve Bank)បានបោះពុម្ភ ដុល្លារ Dollar ឱ្យមានឯកភាព ។
ក្រដាស់ប្រាក់ ១០០ ០០០ ដុល្លារ ធ្លាប់បានបោះពុម្ភនៅឆ្នាំ ១៩៣៤/១៩៣៥ ។
" In God We Trust " បានចាប់ដាក់ជាលើកដំបូងនៅលើក្រដាស់ដុល្លារ ក្នុងឆ្នាំ ១៩៥៧ ។
Pdach Kar
Sunday, December 10, 2017