Views
នៅថ្ងៃទី ១២ ធ្នូ ២០១៧ នេះ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ។
បាតុកម្មនេះធ្វើឡើងនៅខាងមុខវិមានរដ្ឋសភាប្រទេសនូវែលហ្សេទ្បង់ដើម្បីស្នើឲ្យរដ្ឋាភិបាលប្រទេសនូវែលហ្សេទ្បង់ដាក់សម្ពាធរដ្ឋាភិបាលខ្មែរដូចខាងក្រោម ៖
១៖
-ដាក់សម្ពាធដល់រដ្ឋាភិបាលលោកហ៊ុន សែន ដោះលែងលោកកឹមសុខាប្រធានគណបក្សប្រឆាំងនិងអ្នកទោសមនសិការជាច្រើនទៀតដោយគ្មានលក្ខខណ្ឌ ។
២ ៖ ដាក់សម្ពាធដល់រដ្ឋាភិបាលលោកហ៊ុន សែន ផ្តល់ភាពស្របច្បាប់ដល់គណបក្សសង្រ្គោះជាតិឡើងវិញតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតដើម្បីចូលរួមការបោះជាតិឆ្នាំ ២០១៨ ខាងមុខ
៣៖ បិទទិដ្ឋាការដល់គ្រួសារលោកហ៊ុន សែន និង មន្ត្រីជាន់ខ្ពស់កម្ពុជា មិនចូលទឹកដីនៃប្រទេស នូវែលហ្សេទ្បង់ ។
៤៖ស្នើឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិកោះប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ឡើងវិញ ។
ជាចុងក្រោយ សមាជិករដ្ឋសភា ២ រូបបានសន្យាថានឹងចាត់ការទៅតាមសំណើរបស់បាតុករដែលទាមទារ ៤ ចំណុចខាងលើ ៕
Pdach Mok
Monday, December 11, 2017