Views
លោក ហ្វ្រងសង់ ហូឡង់ បានផ្ញើសារលិខិតមួយទៅលោក ហ៊ុន សែន ដោយធានាគ្រប់យ៉ាងជួយដោះស្រាយខ្សែបន្ទាត់ប្រេវីយេអំពីបញ្ហាដែនទឹករវាងកម្ពុជា និង វៀតណាម ។
ជាពិសេស រឿងកោះត្រល់ ដែលយួនបានរំលោភយកដោយខុសច្បាប់ លិខិតនេះត្រូវបានលោក ហ៊ុន សែន លាក់បាំងទុកជាយូរអង្វែង ប៉ុន្តែទើបតែត្រូវបានបញ្ចេញកាលពី ពេលថ្មី ៗនេះ ដោយសមាជិកស៊ីភីភីដែលមើលឃើញគ្រោះថ្នាក់នៃនយោបាយរបស់លោក ហ៊ុន សែន ។
សង្កេតឃើញថា មិនត្រឹមតែបារាំងទេដែលរង់ចាំជួយដោះស្រាយបញ្ហាដែនទឹករវាងកម្ពុជា និង វៀតណាម សូម្បីតែប្រទេសសិង្ហបូរី ក៏ធ្លាប់ថ្លែងការណ៍មិនគាំទ្រវៀតណាម ដែលឈ្លានពានកោះត្រល់នេះដែរទាំងជាសាក្សីរស់ដែលត្រៀមជួយកម្ពុជាគ្រប់ពេល ។
នៅឆ្នាំ ១៩៨២ លោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្តដែលដាក់បញ្ចូលកោះត្រល់និងកោះថូចូ(កោះក្រចកសេះ)ជារបស់ប្រទេសវៀតណាម ។
ព្រោះអាស្រ័យកិច្ចព្រមព្រៀងនេះ វៀតណាមទើបបញ្ចូលដែនទឹកចំនួន ៣ ម៉ឺនគីឡូម៉ែត្រក្រឡាទៅក្នុងផែនទី ហើយពង្រីកដែនទឹកចេញពីកោះត្រល់ចេញទៅចម្ងាយ ១ ម៉ឺនគីឡូម៉ែត្រក្រឡាថែមទៀត ៕
Pdach Mok
Saturday, December 16, 2017