Views
ប្រភព
ideology ៖ កោះត្រល់ជាកោះមួយសំបូរភោគផលហូរហៀរជាពិសេសគឺវត្ថុមានតម្លៃគុជខ្យង នឹងដីដ៏មានជីវជាតិ នឹងរតនវត្ថុដ៏អស្ចារ្យជាច្រេីនទៀត កោះត្រល់ជាកោះដែលមានទឹកសមុទ្រល្អស្អាតយ៉ាងខ្លាំង ។
បច្ចុប្បន្នវៀតណាមបានផ្លាសប្ដូរក្រលៃប្រវត្តិសាស្ត្រហេីយបង្រៀនទៅកូនចៅរបស់ខ្លួនថាកោះត្រល់ជារបស់យួនតាំងពីយូរណាស់មកហេីយ រហូតពេលមានកម្មវិធីប្រលងបវកញ្ញាឯកនៅលេីទឹកដីកោះត្រល់ មានជនជាតិវៀតណាមជ្រុលនិយមមួយចំនួនបានចូលមកបញ្ចេញមតិលេីបណ្ដាញសង្គម តិះដៀលមេីលងាយខ្មែរយ៉ាងចាស់ដៃទៀតផង
សូមគូសបញ្ជាក់ថា ៖
១ ៖ តាមព្រះរាជក្រឹត្យលេខ 662 ន.ស ចុះថ្ងៃទី 30 ខែ ឆ្នូ ឆ្នាំ 1957 ចេញដោយព្រះមហាក្សត្រនរោត្តម សុរាម្រិត : ប្រការ 6 និង ប្រការ 7 បញ្ជាក់ថា កោះត្រល់ គឺកោះភូកុក ជាឈ្មោះតែមួយ ។ ជាកោះដែលនៅក្នុងដែនអធិបតេយ្យភាពខ្មែរយ៉ាងជ្រៅ ។ គ្មានជំនាន់ណាហ៊ានកាត់ទៅអោយយួននោះទេ ។
២ ៖ យោងតាមផែនទីនឹងក្រិត្យច្បាប់សម័យសាធារណៈរដ្ឋខ្មែរគឺកោះត្រល់នៅក្នុងផែនទីនៅឡេីយ ដែលច្បាប់នោះទទួលស្គាល់ចុះហត្ថលេខាដោយលោកលន់នល់ ។
៣ ៖ ប្រព័ន្ធសារពិសេស Airgram របស់លោកសេនាប្រមុខលន់នុលទម្លាយដោយក្រុមចារកម្មពិសេសសហរដ្ឋអាមេរិកបានបញ្ជូនទៅអោយសហរដ្ឋអាមេរិក នឹងទទួលស្គាល់ដោយ Department Of State បានបញ្ជាក់យ៉ាងច្បាស់ថាកោះត្រល់នោះជារបស់ខ្មែរយ៉ាងពិតប្រាកដនឹងឋិតលេីអធិបតេយ្យភាពរបស់ខ្មែរ ។
កាលពីឆ្នាំ ១៨៨០ នៅលេីកោះត្រល់មានដេីមដូងទាំងអស់ ១៧០០០ដេីម ជាពិសេសបារាំងបានដាំដំណាំ វ៉ាន់នីឡា ចំការម្រេច ចំការកាហ្វេ ដេីម្បីផ្គត់ផ្គង់ដល់បរទេស ក្រោយបារាំងដកអាណានិគមទៅបារាំងមិនបានសម្រេចកាត់ទឹកដីកោះត្រល់អោយជនណាឡេីយ ។
ជាពិសេសមានឯកសាជារច្រេីនទៀតដែលផេកពត៌មានយេីងខ្ញុំនឹងទម្លាយជាបន្តបន្ទាប់ដេីម្បីអោយសិស្សានុសិស្សប្រជាពលរដ្ឋបានជ្រាបច្បាស់សិក្សាពិចារណានឹងចូលរួមគំនិតគ្នាជាធ្លុងមួយដេីម្បីឈានដល់ការទាមទារយកមកវិញនៅទឹកដីដែលដូនតាយេីងបានបន្សល់មក ។
Pdach Mok
Saturday, November 4, 2017