Views
យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រទ្រង់មានរាជអំណាចពេញលេញក្នុងការប្រកាសរំលាយរដ្ឋសភាពេលនៅប្រទេសជាតិមាននិន្នាការឆ្ពោះទៅរកវិបត្តិនយោបាយធ្ងន់ធ្ងរ ព្រោះព្រះអង្គត្រូវធានាដោយរដ្ឋធម្មនុញ្ញត្រង់មាត្រា ៨ ចែងថា
មាត្រា ៨.-
ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី
នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ
និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។
Article 8-
The King of Cambodia shall be a symbol of unity and eternity of the nation.
The King shall be the guarantor of the national independence,
sovereignty, and territorial integrity of the Kingdom of Cambodia, the
protector of rights and freedom for all citizens and the guarantor of
international treaties
និងមាត្រា ៩ ចែងពីការដែលទ្រង់ប្រើព្រះរាជអំណាចដើម្បីប្រយោជន៍ដល់គ្រប់ភាគី
មាត្រា ៩.-
ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល
ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។
ប៉ុន្តែសព្វថ្ងៃ លោក ហ៊ុន សែន ធ្វើឲ្យអំណាចសាធារណៈក្លាយជាអំណាចបក្សពួក មិនមែនជាអំណាចសាធារណៈដូចមានចែងក្នុងមាត្រានេះទេ ហើយព្យាយាមរំលោភមាត្រា ១ ថា ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និង តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែលោក ហ៊ុន សែនព្យាយាមបំបាត់គណបក្សគូប្រជែងដែលមានប្រជាប្រិយភាពតែ ១ ក្នុងរដ្ឋសភា ទុកតែគណបក្សខ្លួនឯង ។
ដោយអាស្រ័យហេតុផលខាងលើ ព្រះមហាក្សត្រទ្រង់មានព្រះរាជអំណាចរំលាយរដ្ឋសភាដើម្បីប្រយោជន៍ប្រទេសជាតិ ស្របតាមមាត្រា ៨ ថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។
ហេតុនោះ ជម្រើសដ៏ល្អបំផុតសម្រាប់ព្រះមហាក្សតនៅពេលនេះ គឺ ទ្រង់ប្រកាសរំលាយរដ្ឋសភា ហើយឲ្យរដ្ឋាភិបាលលោក ហ៊ុន សែនធ្វើជារដ្ឋាភិបាលបណ្តោះអាសន្ន(caretaker government) និងឲ្យគជបសម្រួលការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ដោយមានការចូលរួមពីប្រជាជនទាំងក្នុងប្រទេសនិងក្រៅប្រទេស ។
នេះឯងជាដំណោះស្រាយដែលផ្តល់ប្រយោជន៍ដល់គ្រប់ភាគី និង បញ្ចប់វិបត្តិនយោបាយនៅពេលនេះ ៕
Pdach Kar
Saturday, October 21, 2017