Views
ក្រសួងការបរទេសបានសម្រេចលុបចោលលិខិតឆ្លងដែនការទូតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៥៦ រូប ក្រោយពីតុលាការកំពូលសម្រេចរំលាយគណបក្សនេះ តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លិខិតក្រសួងការបរទេសកម្ពុជាបានចុះថ្ងៃទី ២៤ វិច្ឆិកា និងទើបត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានគាំទ្ររដ្ឋាភិបាលនៅថ្ងៃទី ៣០ វិច្ឆិកា។
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិទាំង ៥៦រូបនេះ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចលុបលិខិតឆ្លងដែនការទូត គឺស្ថិតក្នុងបញ្ជីដែលតុលាការកំពូលសម្រេចផ្អាកធ្វើនយោបាយ រយៈពេល៥ថ្ងៃ ក្រោយគណបក្សនេះត្រូវរំលាយ កាលពីថ្ងៃទី១៦ វិច្ឆិកា។
រហូតមកដល់ពេលនេះ តំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួនបានចាកចេញពីកម្ពុជា ទៅបរទេស ក្រោយលោក ហ៊ុន សែន ព្រមានចាប់ខ្លួន បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនប្រធានគណបក្សគឺលោក កឹម សុខា ក្រោយការចោទប្រកាន់ពីបទឃុបឃិតនឹងបរទេស ផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។
ចំណែក គណបក្សសង្គ្រោះជាតិបានប្រកាសពីក្រៅប្រទេសថា ពួកគេមិនទទួលស្គាល់សាលដីកាតុលាការកំពូលនោះទេ ហើយពួកគេនៅតែចាត់ទុកថា ខ្លួនជាតំណាងរាស្ត្រស្របច្បាប់ដដែល ដោយពួកគេនឹងបន្តការងារធម្មតាពីក្រៅប្រទេស៕
ប្រភព ៖ អាស៊ីសេរី
Pdach Mok
Thursday, November 30, 2017