Views
រឿងការប្រើល្បិចខូច បំបែកបំបាក់ បង្វែងដាន ទុកឲ្យសម្តេចចុះ លេងបានគ្រប់រឿងរហូតដល់ស្រុកទេសដែលខ្លួនគ្រប់គ្រងស្ទើរតែគ្មានអ្នកណាចង់មកលេង ឬ ចង់សេពគប់ឡើយ ព្រោះសម្តេចសាបព្រោះរឿងអសោចខិលខូចច្រើើនពេក ប្រៀបដូចជាភក់ជ្រាំដែលគ្មានអ្នកណាចង់ដើរក្បែរ ។
រឿងម្សិលមិញនេះ សម្តេចលេងល្បិចបង្វែងដានថា Fresh News ត្រូវបានគេហែកចូលហើយផ្សាយពត៌មានថា សម្តេចត្រូវគេធ្វើឃាតនៅម៉ោង ៥ ព្រឹក ហើយសម្តេចក៏ផូសប្រាប់គេប្រាប់ឯងពីសាំងហ្គាពួរមកថា ខ្ញុំមិនទាន់ស្លាប់ទេ គេហែក Fresh News ទើបផ្សាយពត៌មានមិនពិតបែបនោះ ។
តាមពិត រឿងអស់នេះ សម្តេចលេងល្បែងបង្វែងដានសោះ ដើម្បីភៀសខ្លួនទៅព្យាបាលជំងឺនៅសាំងហ្គាពួរ គេចវៀសមិនចូលធ្វើការក្នុងរដ្ឋសភា ទុកឲ្យលោក ឈាង វុន ឆ្លើយសំណួរអ្នកកាសែត ដែលសួរសំណួរសុទ្ធតែបង្កអាការក្តៅស្លឹកត្រចៀក ។
នៅលើទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី បានផ្សាយរឿងនេះជាបន្ទាន់ដើម្បីបកស្បែកហែកមុខល្បិចខូចរបស់សម្តេច ដែលមានសេចក្តីដូចខាងក្រោម ៖
ពូ ជោ លេងល្បិចពង្វាងដាន
—
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេច ជោ និង Fresh News បានឃុបឃិតគ្នាប្រឌិតពត៌មានថា មានជនទុច្ចរិត បានចូលវាយប្រហារ (Hack) លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ហើយបង្ហោះសារប្រមាថថា មានការធ្វើឃាត ហ៊ុន សែន ក្នុងគោលដៅធ្វើឱ្យមានចលាចលនៅក្នុងប្រទេសកម្ពុជា។
ការបង្កើតពត៌មាននេះ ហ៊ុន សែន មានបំណងពីរគឺ៖
១. ទម្លាក់កំហុសលើអ្នកគាំទ្រ CNRP ថាជាអ្នក Hack លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ។
២. ពង្វានដានមិនឲ្យមេដឹកនាំ CPP មួយចំនួន និងពលរដ្ឋដឹងថា ហ៊ុន សែន ខ្លួនឯងឈឺ ហើយចេញមកព្យាបាលនៅសាំងហ្កាពួរ ។
តាមប្រភពច្បាស់ការបានឲ្យដឹងថា ហ៊ុន សែន ឡើងសម្ពាធឈាមខ្ពស់បានចេញទៅព្យាបាលជម្ងឺនៅសាំងហ្កាពួរកាលពីម្សិលមិញ ២៦ វិច្ឆិកា ២០១៧ ដោយមាន គិត ម៉េង ជាអ្នកដឹកទៅដោយប្រើយន្តហោះផ្ទាល់ខ្លួនរបស់ គិត ម៉េង តែម្តង ។
ជម្ងឺស្លរឈាមរបស់ ហ៊ុន សែន បានរើឡើងបន្ទាប់ពីគាត់បានបញ្ចេញកំហឹងយ៉ាងក្រេវក្រោធដល់លោក សម រង្ស៊ី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាជិក សមាជិការ CNRP ដែលមិនព្រមចុះចូល CPP តាមការអូសទាញរបស់គាត់ និងការចុះផ្សាយរបស់ ឆាំ ឆានី ពីការបែកបាក់ផ្ទៃក្នុង CPP នៅក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនី កាលពីថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ។
ប្រភពបញ្ជាក់ថា ហ៊ុន សែន ទៅដេកពេទ្យនៅសាំងហ្កាពួរ ខណះប្រពន្ធគាត់ ( ប៊ុនរ៉ានី ហ៊ុនសែន ) កំពុងដេកពេទ្យព្យាបាលរោគស្បូននៅហ្វីលីពីន ។
ដូច្នេះ ការប្រឌិតពត៌មានរបស់ ហ៊ុន សែន និង Fresh News ដែលថា មានជនទុច្ចរិត បានចូលវាយប្រហារ (Hack) លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ហើយបង្ហោះសារប្រមាថថា មានការធ្វើឃាត ហ៊ុន សែន ក្នុងគោលដៅធ្វើឱ្យមានចលាចលនៅក្នុងប្រទេសកម្ពុជា វាគ្រាន់តែជាចេតនាចង់ទម្លាក់កំហុសមកលើអ្នកគាំទ្រ CNRP និងពង្វាងដានមិនឲ្យអ្នកណាដឹងថា ហ៊ុន សែន មិននៅក្នុងប្រទេស ហើយមិនបានផ្ទេរសិទ្ធិនាយករដ្ឋមន្ត្រីស្តីទីឲ្យទៅលោក ស ខេង ដែលជាក្រុម ដែលលោក ហ៊ុន សែន សង្ស័យថាក្បត់ប៉ុណ្ណោះ គឺគ្មានអ្នកណាទៅ Hack លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News យកមកធ្វើផ្អកអីនោះទេ ៕
ពត៌មានបន្ថែម ៖
លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា កំពុងតាមស្រាវជ្រាវរកជនទុច្ចរិទ្ធ ដែលបានចូលវាយប្រហារ (Hack) ទំព័រ Facebook របស់បណ្តាញសារព័ត៌មាន Fresh News ហើយបង្ហោះព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដល់សង្គមកម្ពុជា។
លោកបានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម Facebook ផ្ទាល់ យ៉ាងដូច្នេះថា៖ «កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មាន ហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែល បានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ»។
ហើយបានបន្តថា «ខ្ញុំសូមបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបខ្ញុំទេ។ សូមអរគុណជនរួមជាតិចំពោះការគាំទ្រ និងគោរពស្រឡាញ់ចំពោះរូបខ្ញុំ»។
សូមបញ្ជាក់ថា នៅព្រឹកព្រលឹម ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ មានជនទុច្ចរិត បានចូលវាយប្រហារ (Hack) លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ហើយបង្ហោះសារប្រមាថថា មានការធ្វើឃាតសម្តេច ហ៊ុន សែន ប៉ុន្តែរហូតដល់ពេលនេះ ទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ត្រូវបានអង្គភាព Fresh News យកមកគ្រប់គ្រងទាំងស្រុងវិញហើយ។
ក្នុងរឿងនេះអង្គភាពព័ត៌មាន Fresh News បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាជាទីបំផុត ចំពោះជនទុច្ចរិតខាងលើ ហើយសូមអំពាវនាវដល់មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចជួយមាន វិធានការណ៍ធ្វើការស្រាវជ្រាវវែករកមុខឧក្រិដ្ឋជនខាងលើ នាំយកមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមានផងដែរ៕
Pdach Mok
Monday, November 27, 2017