Views
និយាយដល់យួន ខ្មែរសឹងទូទាំងសកលស្អប់ខ្ពើមមិនចូលចិត្ត ប៉ុន្តែខ្មែរមិនសូវខ្វល់រៀនស្វែងយល់សាវតារនិងកលល្បិចយួនឲ្យច្បាស់លាស់ដើម្បីទប់ទល់ឥទ្ធិពលវាតទីរបស់យួនទេ នេះឯងទើបក្លាយជាចំណុចខ្សោយរបស់ខ្មែរ នៅទីបំផុត បានត្រឹមតែស្អប់ និង ខ្លាចយួន ប៉ុន្តែមិនព្រមរៀនតតាំងទប់ទល់ដំណើរការយុទ្ធសាស្រ្តយួននៅលើទឹកដីខ្មែរទេ ។
តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ឆ្នាំ ២០១៧ នេះ យើងនៅមិនទាន់ដោះដៃចេញពីនយោបាយយួនបាននៅឡើយ បើនិយាយពីហ៊ុន សែន វិញ រឹតតែលេខសូន្យ ឬ រកលេខដាក់គ្មាន មិនដែលគិតថានឹងដោះដៃចេញពីយួនម្តងណាឡើយ បានគណបក្សសង្រ្គោះជាតិនៅក្បែរមិនព្រមស្រុះស្រួលគ្នាប្រឆាំងតតាំងនយោបាយយុទ្ធសាស្រ្តយួន បែរជារំលាយដៃគូចោលហើយស្រវាអោបចិនហក់លោតចូលក្រឡាអុកយួនដដែល មើលប៉ុល ពត ជាគំរូ យកចិនជាមិត្រ ប៉ុន្តែខ្លួនឯងមានយួនក្នុងប្រទេស ទីបំផុត ខ្មែរស្លាប់ជាង ៣ លាននាក់ រកមុខឃាតករពិតមិនឃើញ ។
លោក ហ៊ុន សែន កំពុងតែដើរជាន់ដានប្រវត្តិសាស្រ្តខ្មែរក្រហមទៀតហើយ សូមពលរដ្ឋខ្មែរគិតគូរឲ្យមែនទែន មុននឹងខ្មែរក្លាយជារដ្ឋឯកោ និងរដ្ឋវាលពិឃាតម្តងទៀត ។
សម្រាប់បញ្ញវន្តដែលមិនចំណុះបក្សនយោបាយ តែងតែខ្វល់ខ្វាយរឿងស្រុកទេសដែលដើរតាមគន្លងចាស់ ធ្វើឲ្យកើតសោកនាដកម្មជាអតិបរមា ។
លោក ជេម សុខ អ្នកវិភាគនយោបាយ និង ប្រវត្តិសាស្រ្តមិនរើសមុខ មិនកាន់ដៃកាន់ជើងបក្សនយោបាយ បានលាតត្រដាងឯកសារសំខាន់ៗទាក់ទងនឹងប្រវត្តិទង់ជាតិខ្មែរ យួន លាវ និង ឯកសារសន្ធិសញ្ញាសន្តិភាព មិត្តភាព និង សហប្រតិបត្តិការ រវាង ខ្មែរ និង យួន ដែលមានសេចក្តីដូចខាងក្រោម ៖
ខ្លឹមសារខ្លះនៃទង់ជាតិ យួន, ខ្មែរ, ឡាវ កុម្មុយនីស្ដ
លាតត្រដាងជាថ្មីដោយ ជេមសុខ
--------------
សហព័ន្ធឥណ្ឌូចិន ជានយោបាយចាត់តាំងឆ្នាំ ១៩៣៦ របស់បក្សកុម្មុយនីស្ដឥណ្ឌូចិន Indochina Communist Party (ICP) organized by Ho Chi Minh in 1930. នៅឆ្នាំ ១៩៥១, សហព័ន្ធឥណ្ឌូចិន បានកែឈ្មោះជា «សហភាពសាធារណៈរដ្ឋសង្គមនិយមនៃឥណ្ឌូចិន»។ ក្រោយមកនៅឆ្នាំ ១៩៧៣ ទើបកែឈ្មោះមកជា «មិត្តភាពពិសេស» នៃចលនាតស៊ូសេរីការជាតិ នៃឥណ្ឌូចិន។
នៅថ្ងៃទី ១៨ កក្កដា ១៩៧៧, យួន-លាវ បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពពិសេស។ ឡេយន់ បានបបួល ប៉ុលពត ធ្វើសន្ធិសញ្ញាដូចគ្នានឹងឡាវ។ ប៉ុលពត អល់អែក យួនវាយខ្មែរក្រហមនៅឆ្នាំ ១៩៧៧ ប្រាវ។ ដល់យួនលុកយកកម្ពុជាបានទាំងស្រុងនៅថ្ងៃ ៧ មករា ១៩៧៩, សែសឹបពីរថ្ងៃក្រោយមក នៅថ្ងៃ ១៨ កុម្ភៈ ១៩៧៩, អាយ៉ងយួនឈ្មោះ ហេងសំរិន និង ផាំយ៉ាំងដុង ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពពិសេស ៕
ប្រភព ៖ ជេម សុខ
Pdach Mok
Wednesday, November 29, 2017