Views
យើងគ្រាន់តែដឹងថា ប្រធានគជបោក លោក ស៊ិក ប៊ុនហុក ជាបុគ្គលកូតាគណបក្សប្រជាចោរកម្ពុជា មិននឹកស្មានថា មានកលល្បិចកខ្វក់បំផ្លាញគណបក្សសង្គ្រោះជាតិដល់ថ្នាក់នេះសោះ យើងទើបតែដឹងតាមរយៈសារសំងាត់ដែលផ្ញើចេញពីផ្ទៃក្នុងបក្សប្រជាចោរកម្ពុជាធ្លាក់ដល់ដៃលោក ឆាំ ឆានី ដែលមានសេចក្តីដូចខាងក្រោម ៖
បែកហើយ៖ អ្នកផ្តើមឲ្យកំទេចបក្សប្រឆាំង អង្គការសង្គមស៊ីវីល វិទ្យុ និងសារពត៌មានឯករាជ្យ ដោយចោទថាជាក្រុមបដិវត្តន៍ពណ៌
—
ប្រភពស្និទ្ធជាមួយបក្សប្រជាជនបានឲ្យដឹងថា បក្សប្រឆាំង អង្គការសង្គមស៊ីវីល អ្នកពត៌មាន និងពលរដ្ឋ បានត្រឹមតែឮ ហ៊ុន សែន និងមន្ត្រីធំៗមានទាំងមេទ័ព មេប៉ូលីស ជាដើម និយាយពីការកំទេច បក្សប្រឆាំង អង្គការសង្គមស៊ីវីល វិទ្យុ និងសារពត៌មានឯករាជ្យ ទាំងនោះ ដោយចោទថាជាក្រុមបដិវត្តន៍ពណ៌ តែពួកគេមិនបានដឹងទេថា នរណាជាអ្នកផ្តើមល្បិចកលដ៏ស្មោកគ្រោកនេះដើម្បីចោទប្រកាន់ កំទេចបក្សប្រឆាំង អង្គការសង្គមស៊ីវីល វិទ្យុ និងសារពត៌មានឯករាជ្យ ទាំងនោះទេ ។
ប្រភពបន្តរថា ហ៊ុន សែន មន្ត្រីធំៗ មេទាហាន មេប៉ូលីស រាប់សិបនាក់ដែលមានតែក្បាលដូចក្បាលដែកគោលនោះ មិនបាននឹកឃើញពីល្បិចកលប្រឌិតរឿងបដិវត្តន៍ពណ៌កំទេច បក្សប្រឆាំង អង្គការសង្គមស៊ីវីល វិទ្យុ និងសារពត៌មានឯករាជ្យ ឡើយ ។
អ្នកដែលមានគំនិត និងផ្តល់គំនិតឲ្យ ហ៊ុន សែន កំទេចបក្សប្រឆាំង អង្គការសង្គមស៊ីវីល វិទ្យុ និងសារពត៌មានឯករាជ្យ ដោយចោទថាជាក្រុមបដិវត្តន៍ពណ៌គឺ ស៊ឹក ប៊ុនហុក មេ គ ជ ប ហ្នឹងឯង ។
ដោយបានទទួលគំនិតដ៏ស្មោកគ្រោកពី ស៊ឹក ប៊ុនហុក នេះហើយ បានជាបក្សប្រជាជនកម្ពុជា យកមកពិភាក្សា នឹងចងក្រងជាឯកសារចំនួន ៦៧ទំព័រ ដើម្បីចោទប្រកាន់ និងកំទេចបក្សប្រឆាំង NGO ក្នុងប្រទេសចំនួន៤៨ អង្គការសង្គមស៊ីវីល សមាគម សហគមន៍ ប្រមាណ២៥០ សហជីពប្រឆាំងចំនួន១១ ប្រពន្ធ័ឃោសនាវិទ្យុសារិកា FM RFA VOA VOD និងសារពត៌មានឯករាជ្យមួយចំនួនទៀដោយចោទថាជាក្រុមបដិវត្តន៍ពណ៌ ដូចដែលពួកគេបាន និងកំពុងធ្វើសព្វថ្ងៃនេះ ។
ប្រភពបញ្ជាក់ថា ដោយសារតែ ស៊ិក ប៊ុនហុក បានឲ្យយោបល់ចឹងហើយ បានជា ជៀម យៀប និងមន្ត្រី CPP មួយចំនួនបាននាំគ្នាត្បុលក្បាលទៅអរគុណ ស៊ិក ប៊ុនហុក កាលពីថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១៧ កន្លងទៅ ដោយនិយាយថា « បើកុំតែបានបងឯងផ្តល់គំនិតបដិវត្តន៍ពណ៌ កុំអីយើងមិនដឹងថាត្រូវកំទេចពួកប្រឆាំងម៉េចទេ » ៕
ប្រភព ៖ Chham Chhany
Pdach Kar
Sunday, November 26, 2017