Views
ស្រីមុំ ដែលគេស្គាល់ថា ជាសំផឹងនយោបាយ ត្រូវបានប្រើដើម្បីចោទប្រកាន់ លោក កឹម សុខា ពីបទសហាយស្មន់នោះ ពេលនេះ បានលេចមុខមកក្រមើម ជាមួយម៉ូតតូចមួយដែលគេឯងមិននឹកស្មានដល់ ។ ឈ្មោះដើមរបស់នាងថា ខុម ចាន់តារាទី ។
រឿងដែលគេប្រឌិតឡើង គឺ រឿងស្នេហារវាងនាង និង លោក កឹម សុខា ដើមឡើយ នាងបដិសេធថា នាងមិនពាក់ព័ន្ធអ្វីជាមួយនឹងលោក កឹម សុខាទេ ប៉ុន្តែក្រោយមក នាងក្រឡាស់ចិត្តវិញ ហើយចោទប្រកាន់ថា មន្រ្តីអាដហុកឲ្យនិយាយបែបនោះ រហូតដល់ មន្រ្តីអាដហុក ៥ នាក់ ត្រូវជាប់គុកជាប់ច្រវាក់ដោយសារនាង ហើយលោក កឹម សុខា ត្រូវបង្ខាំងខ្លួនឯងនៅក្នុងការិយាល័យគណបក្សសង្រ្គោះជាតិអស់រយៈពេលជាង ១ ខែ ។
ពេលនោះ បានលេចមុខលេចមាត់មនុស្សជាច្រើើនជួយលេងល្ខោននយោបាយឲ្យលោក ហ៊ុន សែន ដើម្បីចោទចាប់លោក កឹម សុខា ដូចជា ស្រីចំរើន ធី សុវណ្ណថា ជាដើម
នៅពេលឃើញថា ល្បិចចោទប្រកាន់លោក កឹម សុខានោះ មិនបានផល មិនអាចធ្វើអ្វីលោក កឹម សុខា បាន ពត៌មានក៏ស្ងប់ស្ងាត់ទៅវិញ ។
កន្លងទៅ មិនបានប៉ុន្មានខែ បទចោទប្រកាន់ថ្មីបានដំណើរការទៀត គឺ ពេលនេះ ចោទប្រកាន់លោក កឹម សុខា ថា ក្បត់ជាតិ ដែលដកស្រង់ពីឃ្លិបវីដេអូតាំងពីឆ្នាំ ២០១៣ ។
នៅពេលល្ខោនថ្មីចាប់ផ្តើម ល្ខោនចាស់ក៏រលុបបាត់ពីឆាកទៅ ឥឡូវ ស្រាប់តែចេញមុខស្រីមុំជិះម៉ូតូតូចមួយ ដែលមិនសាកសមទាល់តែសោះ ព្រោះនាងជាតួឯកក្នុងរឿងសហាយស្មន់ ទាំងត្រូវបានគេមើលឃើញថា នាងបានទទួលឡាន ៥៧០ ពីគ្រូល្ខោននយោបាយផង មិនដឹងជាធ្លាក់កូដឬយ៉ាងណា ៥៧០ នេះក៏ធ្លាក់ទៅដល់ដៃ ធី សុវណ្ណថា ដល់សព្វថ្ងៃ ។
គិត ៗ ទៅ សំផឹងនយោបាយធ្លាក់កូដលឿនខ្លាំងណាស់ ជិះឡានមិនទាន់ក្តៅគូថផង ត្រូវដកហូតយកទៅវិញហើយ ពិតជាអាណិតតួឯកស្រីមុំមែន ពេលនេះនៅសល់ត្រឹមតែមមីសរ៉ុយ ៗ ៕
Pdach Mok
Saturday, December 2, 2017