Views
តេជោ ឆេះដុំចំពោះពត៌មានបែកបាក់ផ្ទៃក្នុង និងក្តៅក្រហាយចំពោះសមាជិក CNRP មិនព្រមចុះចូល
—
ហ៊ុន សែន បានប្រតិកម្មយ៉ាងកំរោល ឆ្លើយតបចំពោះពត៌មានដែល ឆាំ ឆានី បានចុះផ្សាយ កា
លពីថ្ងៃ
២៤ វិច្ឆិកា ២០១៧ កន្លងទៅ ដែល ឆាំ ឆានី បានទទួលពីមន្ត្រី CPP
ម្នាក់ផ្ញើរមក ឆាំ ឆានី ពីការបែកបាក់ផ្ទៃក្នុង CPP
ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖ « ហ៊ុន សែន កើតជម្ងឺ លែងទុកចិត្ត
និងតាមដានសកម្មភាព ហ៊ីង ប៊ុនហ៊ាង
.......
នេះជាអត្ថបទទាំងស្រុងនៃពត៌មានរបស់មន្ត្រី CPPផ្ញើរមក ៖ «
ពីមុនសម្តេចភ័យខ្លាចមានក្រុមខាង សម្តេច ស ខេង
លួចចូលដៃបក្សសង្រ្គោះជាតិប្រឆាំងសម្តេចរឿងរំលាយសង្រ្គោះជាតិ
តែពេលនេះ សម្តេចគាត់ភ័យណាស់ឃើញរឿងនៅ ហ្សឹបាវ៉េ ដែលលោក មូហ្គាបេ
ត្រូវបានមេទ័ព ជំនិតរបស់ ខ្លួនទំលាក់ចេញពីអំណាចហ្នឹង។ ពេលនេះសម្តេច ហ៊ុន សែន
បានឲ្យ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី បង្កើតកម្លាំងសំងាត់តាមដានលោក ហ៊ីង
ប៊ុនហ៊ាង ដែលជាមនុស្សជំនិតរបស់គាត់ និងជាមេកង អង្គរក្សផ្ទាល់របស់ខ្លួន
និងកូនចៅគ្រប់ជំហ៊ាន ព្រោះគាត់ភ័យ ហើយលែងទុកចិត្ត ។
ក្រៅពីនេះសម្តេច ហ៊ុន
សែន ក៏បានឲ្យក្រុមពិសេស របស់ខ្លួនតាមដានលោក គន់ គីម ផងដែរ។ សម្រាប់លោក ទា
បាញ់ វិញ សម្តេច ហ៊ុន សែន មិនដែលទុកចិត្តនោះទេ។ ក្រៅពីនេះ សម្តេច
បានធ្វើនយោបាយឲ្យក្រុមលោក គន់ គីម តាមដានលោក ហ៊ីង ប៊ុនហៀង លោក ទាបាញ់
និងសម្តេច ស ខេង ហើយរាយការណ៍ ជូនសម្តេចគ្រប់ពេលប្រសិនបើមានការប្រែប្រួល។
សម្តេចក៏បានប្រើវិធីដូចគ្នានេះ ដោយឲ្យក្រុម លោក ហ៊ីង ប៊ុនហ៊ាង តាមដានលោក គន់
គីម លោក ទា បាញ់ សម្តេច ស ខេង ហើយរាយការណ៍ ជូនសម្តេចដែរ ។
គឺសម្តេចប្រើវិធីនេះគ្រប់មនុស្សដែលមានអំណាចក្នុងជួរកងទ័ព
និងប៉ូលិសដូចសម័យប៉ុលពត ចឹង។ ក្រៅពីនេះសម្តេចបានទុកក្រុម លោក ចាប ភក្តី
និងកូន ចាប សោភ័ណ្ឌ គឺជាកម្លាំងជំនួយ បន្ទាន់សម្រាប់កំទេច
ក្រុមណាដែលក្បត់សម្តេចភ្លាមៗ។ ដោយឡែកបើក្រុម ចាប ភក្តី ហានក្បត់
នោះសម្តេចបានត្រៀមក្រុមមួយទៀត មកកំទេចពួកគេដោយសំងាត់ផងដែរ។
សម្តេចតែងមានការភ័យខ្លាចនឹងក្រុមលោក ចាប ភក្តី នេះជាងគេ
ថ្វីត្បិតសម្តេចទុកចិត្តក្រុម នេះជាងគេក៏ដោយ
ហើយសម្តេចតែងឲ្យគេតាមដានក្រុមនេះមិនដែលប្រហែសមួយនាទីឡើយ។
ចំណែកសម្តេច ស ខេង វិញ
សម្តេចមានក្រុមប៉ូលិសស៊ីវិលសំងាត់ មួយក្រុមធ្វើសកម្មភាព តាមដានសម្តេច ហ៊ុន
សែន កូនចៅសម្តេច លោក គន់ គីម និងលោក ហ៊ីង ប៊ុនហៀង គ្រប់ពេល ផងដែរ។ សម្តេច ស
ខេង លោក ទា បាញ់ និងលោក កែ គីម យ៉ាន ពួកគាត់ត្រូវគ្នាណាស់ និងតែង ជួបគ្នា
ឬផ្តល់ដំណឹងឲ្យគ្នាទៅវិញទៅមកពីរឿងនេះ » ៕
ក្រៅពីប្រតិកម្មចំពោះ
ពត៌មានបែកបាក់ផ្ទៃក្នុង CPP ហ៊ុន សែន
ក៏ក្តៅក្រហាយគ្មានទីបញ្ចប់ ផងដែរជាមួយសមាជិក CNRP
ដែលមិនព្រមចុះចូលតាម ការគម្រាមអូសទាញទាំងកម្រោល ឲ្យចុះចូល CPP ៕
hunsen get angry
បងប្អូនដែលកើតមិនទាន់របបខ្មែរក្រហម សូមស្ដាប់សំដីមេខ្មែរក្រហមនេះទៅដឹងថា គាត់សាហាវប៉ុន្នាសម័យនោះ ហើយមកដល់សម័យនេះហើយ សារជាតិដែលជាខ្មែរក្រហមរបស់គាត់ មិនអាចរស់នៅនិងធ្វើជាមនុស្សនាក់ប្រជាធិបតេយ្យបានទេ ក្រៅពី គំរៀម ចាប់ និងសម្លាប់ ព្រោះពួកខ្មែរក្រហមវាធ្វើតែអញ្ចឹងឯង ដូច្នេះសូមបងប្អូនស្ដាប់ទៅ ពួកវាអោយអីយកសិនទៅ មិនបាច់ខ្លាចសម្បតអីទេ សប្បត់គេមិនកយមនុស្សល្អទេ គេយកតែមនុស្សក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង ដូច្នោះសន្លឹកឆ្នោតនៅក្នងដៃរបស់អក្ន ហើយអក្នកុំបោះឆ្នោតអោយអក្នក្បត់ជាតិ កាត់កោះ កាត់ដី បំផ្លាញព្រៃរ៉ែ សម្លាប់ប្រជាជនខ្មែរខ្លួនឯង តើសមជាមេដឹកនាំទេបងប្អូនចូរពិចារណាតាមការគួរ។
Posted by Non-LDP Hero on Sunday, 26 November 2017
ប្រភព ៖ Chham Chhany
Pdach Mok
Sunday, November 26, 2017