Views
កញ្ញា រ៉ូហ្សេត ដែលល្បីល្បាញខាងជួយអាសាប្រជាជនឃុំអូរចាបានបញ្ចេញវោហារបែបត្បកក្បាលជនខិលខូចក្រឡិចក្រឡុច ថា គុណធម៌របស់ខ្ញុំមិនប្រើជាមួយជនថោកទាបទេ !
ពាក្យថា "មនុស្ស" ត្រូវតែមាន "គុណធម៌" បើអត់គុណធម៌ មិនមែនជាមនុស្សទេ។
ប៉ុន្តែ "គុណធម៌" ត្រូវតែប្រើជាមួយមនុស្សដែលមាន "គុណធម៌" ដែរ បើមិនដូច្នោះទេ យើងនឹងក្លាយជាមនុស្សខ្វះ "គុណធម៌" ។
មានន័យថា "គុណធម៌" មិនត្រូវប្រើជាមួយមនុស្ស "ថោកទាប" ទេ ព្រោះមនុស្ស "ថោកទាប" គ្មានគុណធម៌ទេ ដោយមនុស្សថោកទាប ជាក្រុមជំពូកមនុស្ស "ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ"។
មនុស្សថោកទាប មិនមែនជាអ្នកក្រ មិនមែនជាអ្នកមាន មិនមែនជាអ្នកឋាន:តូច មិនមែនអ្នកមានឋាន:ធំ និង មិនមែនជាអ្នកចេះ ឬ អ្នកល្ងង់នោះទេ គឺ "វីរះជនស្នេហាជាតិផ្លែល្វា"។
ត្រង់ន័យនេះ យើងគប្បីត្រូវធ្វើការឆ្លុះបញ្ចាំងមើលឡើងវិញ ថាតើអ្វីដែលបុគ្គលដែលបានអួតអាងថាខ្លួនជាអ្នកស្រលាញ់ជាតិ អាណិតប្រជាពលរដ្ឋបានធ្វើអ្វីខ្លះ?
ឬមួយគ្រាន់តែប្រើវោហាសាស្ត្រដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកក្រុមគ្រួសារខ្លួនឯងតែប៉ុណ្ណោះ?
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧
ប្រភព ៖ Sin Rozeth
Pdach Mok
Sunday, November 26, 2017