ពាក្យថា «ស្នេហាជាតិ» មិនមែនគេសំដៅទៅលើមនុស្សដែល "មិនខ្លាចស្លាប់" នោះទេ (មនុស្សម្នាភាគច្រើនតែងតែយល់បែបនេះ) ។ ការពិតនោះគេសំដៅទៅលើមនុស្សដែល "ខ្លាចស្លាប់"។ ទើបចាប់ផ្ដើមស្រលាញ់គ្នា រួមគ្នាដើម្បីការពារជីវិត (ជាតិ) មានការខ្លាចស្លាប់ ខ្លាចបាត់បង់ ត្រង់នឹងហើយ ទើបមានការជំរុញចិត្តស្នេហាជាតិឲ្យផុសឡើងក្នុងសង្គមចលាចល ក្នុងការតទល់ ទាមទារសេរីភាព សន្តិភាពពិតប្រាកដ មិនដែលគិតពីទ្រព្យសម្បត្តិ មុខមាត់ ឋានៈនោះទេ គឺគិតតែម៉្យាងគត់គឺ *ប្រជាជាតិបានសុខ* ។
ចំណែកឯអ្នកមិនខ្លាចស្លាប់ តែងតែអួតប្រាប់ថាខ្លួនស្នេហាជាតិ យកជីវិតទៅផ្សងក្នុងសមរភូមិ ហើយក្នុងចិត្តបានគិតរួចទុកជាមុន ថានឹងបានតំណែង ទ្រព្យសម្បត្តិ ដែលខ្លួនបានយកជីវិតទៅប្ដូរ! ខ្វល់តែងមុខមាត់ មិនខ្វល់ពីសុខទុក្ខពលរដ្ឋទេ បើសិនជានិយាយឲ្យចំ គេហៅថា "យក្ស បន្លំពាក់មុខទុំ" ។ អ្នកដែលមិនខ្លាចស្លាប់តែងតែគិត ឲ្យតែមានទ្រព្យ អំណាច គឺគេខ្លាចទាំងអស់ គេមិនដែលគិតឲ្យហួស ថាខ្លួនគឺជាអ្នកទោស ជាប់គ្រោះប្រមាថពីពលរដ្ឋ ដែលកំពុងប្រថាប់លើរាជបល្ល័ង្កនោះទេ រីឯអ្នកដែលខ្លាចស្លាប់ តែងតែគិត ឲ្យតែយកឈ្នះចិត្តពលរដ្ឋបាន គឺឈ្នះអ្វីៗទាំងអស់ ទោះមិនបានអំណាច ឬបានអំណាច ក៏គ្រងរាជ្យសមទៅតាមចិត្តពលរដ្ឋ (ធ្វើឲ្យគេគោរព តែមិនឲ្យគេខ្លាច) ។
បើកឹម សុខា , សម រង្សី គាត់ចង់បានការងារ ទ្រព្យហៀរភូមិគ្រឹះ មិនបាច់ត្រិះរិះច្រើនទេ គឺស្ដាប់តែតាមបញ្ជា ហ៊ុនសែន ហែហមទ្រពង លាងអាចម៍ (ជ្រំជ្រែងរឿងថោកទាប) ម៉េ្លះគាត់សោយសុខមួយជីវិត។ ហេតុតែគាត់ខ្លាចប្រជា-ជាតិស្លាប់ មិនដែលគិត ឋានៈរដ្ឋសភាទី2 ទើបមកបង្រួបបង្រួមប្រជា ស្ថិតក្នុងស្ថានភាពចលាចលសង្គមតិរច្ឆាន។
ប៉ុណ្ណឹង! បើមិនឲ្យហៅថាអ្នកស្នេហាជាតិ ឬក៏ហៅគាត់ថាជនក្បត់ជាតិ តាមពពួកចោរម្សៀតCPP ?
ប្រភព ៖ កាមទេព លឹមហុង