Views
តំណាងរាស្ត្រអូស្ត្រាលី ពីខាងគណបក្សពលករ លោក ម៉ាក បាត់លើរ៍
(Mark Butler)
បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី
គឺអ្នកស្រី ជូលី ប៊ីហ្សប់ (Julie Bishop) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា
ដើម្បីស្វែងរកលទ្ធភាពក្នុងការប្រើវិធានការម៉ឺងម៉ាត់
ដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា
អោយគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
សម្រាប់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
ស្របពេលដែលសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក
កំពុងពិចារណាក្នុងការចាត់វិធានការជាក់លាក់ឆ្លើយតបទៅនឹងវិធានក្តៅរបស់រដ្ឋាភិបាលកម្ពុជា
ក្នុងពេលបច្ចុប្បន្ន។
អាស៊ីសេរី
នៅមិនទាន់បានទទួលព័ត៌មានអំពីការឆ្លើយតបរបស់អ្នកស្រី ជូលី
ប៊ីហ្សប់ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី នៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាក បាត់លើរ៍ អះអាងថា
ការរំលាយគណបក្សសង្គ្រោះជាតិ នៅកម្ពុជា
គឺជាបំផ្លាញឱកាសសម្រាប់ការចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
ជាពិសេសជាការបំផ្លាញភាពស្របច្បាប់នៃការបោះឆ្នោតជាតិ
នៅឆ្នាំ២០១៨ ខាងមុខ។
តំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលី រូបនេះ
ក៏បានបេ្តជ្ញាដែរ ថានឹងជំរុញឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលី
ពិនិត្យមើលទ្រព្យសម្បត្តិ
និងភាគហ៊ុនរបស់ក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់នៃរបបរបស់លោក ហ៊ុន
សែន ដែលបានយកលុយកខ្វក់ពីកម្ពុជា មកបើកភាគហ៊ុន
ឬធ្វើពាណិជ្ជកម្មក្នុងប្រទេសអូស្ត្រាលី ថែមទៀត៕
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា លោក សុខ ឥសាន
បានថ្លែងប្រតិកម្មតបទៅនឹងគម្រោងការ របស់តំណាងរាស្រ្តនៃប្រទេសអូស្រ្តាលីមួយរូប
ដែលចង់ជម្រុញអោយរដ្ឋាភិបាលនៃប្រទេសនេះ បង្កក់ទ្រព្យ
សម្បត្តិនៃគ្រួសារមន្រ្តីខ្មែរដែលរកស៊ីនៅអូស្រ្តាលី ។
លោក សុខ ឥសាន
តាមរយៈសារដែលត្រូវបានក្រុមអ្នកសារព័ត៌មាន ធ្វើការចុះផ្សាយដោយ អាស៊ីសេរីបានបញ្ជាក់អោយដឹងថា
កម្ពុជាមិនខ្វល់អំពីការបង្កកទ្រព្យសម្បត្តិជនណាម្នាក់ក្នុងទឹកដីរដ្ឋាភិបាលបរទេសនោះទេ
ប្រសិនបើការបង្កកនោះធ្វើឡើងស្របតាមផ្លូវច្បាប់ត្រឹមត្រូវ
មិនលំអៀងទៅរកបក្សប្រឆាំង ។ ៖ « ទៅ។ បើថា
គាត់ធ្វើត្រឹមត្រូវតាមផ្លូវច្បាប់
អាហ្នឹងគ្មានអ្នកណាទៅហាមឃាត់គាត់ទេ។
ប៉ុន្តែបើធ្វើមិនត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិទេ
នោះសាមីខ្លួនអាចប្ដឹងតវ៉ាបាន » ។
ប្រតិកម្មលើកឡើងរបស់លោក សុខ ឥសាន យ៉ាងដូច្នេះ ធ្វើឡើង
បន្ទាប់ពីតំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលី ពីខាងគណបក្សពលករ លោក ម៉ាក
បាត់លើរ៍ (Mark Butler)បានថ្លែងថា នឹងជំរុញអោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី
ប្រើវិធានការជាក់លាក់មួយ ដើម្បីទណ្ឌកម្ម ទៅលើរដ្ឋាភិបាលកម្ពុជា
ដែលកំពុងវាយប្រហារធ្ងន់ធ្ងរចំ កណ្ដាលបេះដូងនៃ កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស។
នៅក្នុងបទសម្ភាសន៍ ជាមួយនឹងវិទ្យុអាស៊ីសេរី លោក ម៉ាក បាត់លើរ៍ (Mark
Butler) បញ្ជាក់ថា សកម្មភាពរបស់លោក ហ៊ុន សែន ឬរបបរបស់លោក ហ៊ុន សែន
ទាំងមូលពិតជាបានធ្វើ ទាំងកម្រោលដែលលោកបានកត់សំគាល់ឃើញថា
មានការកើនឡើងខ្លាំងក្នុងការរំលោភ សិទ្ធិជាមូលដ្ឋានរបស់មនុស្ស ជាពិសេស
សេរីភាពក្នុងការធ្វើនយោបាយ សេរីភាពសារព័ត៌មាន សេរីភាពក្នុងជួបប្រជុំ
និងសិទ្ធិក្នុងការបង្កើតអង្គការ សមាគមក្រៅរដ្ឋាបាល
និងសិទ្ធិចូលរួមការ បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក ម៉ាក បាត់លើរ៍ គិតថា វាការសមរម្យដែលរដ្ឋាភិបាលប្រទេសអូស្ត្រាលី
ត្រូវពិនិត្យលើបញ្ហា ទាំងនេះ
ជាពិសេសក្រុមគ្រួសាររបស់មន្ត្រីជាន់ខ្ពស់នៃរបបរបស់លោក ហ៊ុន សែន
ដែលបានយក លុយពីសកម្មភាពខ្មៅកខ្វក់នៅកម្ពុជា
មកចាយសប្បាយសោយសុខក្នុងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក
ឬនៅតាមបណ្តាប្រទេសជាច្រើនទៀត។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ លោក Mark Butler
បានសរសេរលិខិតមួយច្បាប់ផ្ញើ ទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសអូស្រ្តាលី
លោកស្រី Julie Bishop ដើម្បីជម្រុញ អោយប្រទេសមួយនេះ
ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះរដ្ឋាភិបាល របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន
សែន ៕