Views
ឆាវឆាវក្នុងរឿងសាមកុកបានពោលថា "យើងមិនត្រូវប្រកាន់ការជេរ ការប្រមាថមើលងាយពីអ្នកប្រឆាំងខ្លួន និងសត្រូវពេកទេ"។
ព្រោះថាមេដឹកនាំគឺជាសសរស្ដម្ភដែលទទួលយកគ្រប់រឿងនៃការតិទៀនមកលើខ្លួនដោយធ្វើការគិតពិចារណាថា ខុស ឬត្រូវ។ ហើយគ្មានមេដឹកនាំណាបានធ្វើល្អឥតខ្ចោះដែរ តែប្រឹងកែប្រែឲ្យបានល្អឥតខ្ចោះវិញ។ ទ្រាំរឿងតូចតាចមិនបានម៉េចនឹងអាចទ្រាំរឿងធំបាន ។
ស្ដាលីន នៃសហភាពរុស្ស៊ីបានមានប្រសាសន៍ថា "បក្សបដិវត្ដត្រូវការនូវការតិទៀន និងស្វ័យតិទៀន ដូចជាមនុស្សលោកត្រូវការខ្យល់អាកាស"។ បើយើងទទួលយកវាបាន គឹអាចចៀសវាងបាននូវគុណវិបត្តិធ្ងន់ធ្ងរជាច្រើន ។ ហើយអំណាចនៃការបាតុកម្មនឹងស្បើយមកលើខ្លួនយើងជាពុំខាន។
មនុស្សមានជីវិតត្រូវតែមានសកម្មភាព ហើយរស់នៅក្នុងសង្គមរងនូវភាពអយុត្តិធម៌បែបនេះប្រាកដជាមានការតិទៀនដល់ថ្នាក់ដឹកនាំជាពុំខានឡើយ ។ តែមេដឹកនាំដែលមិនយល់ពីតម្លៃនេះតែងចោទថាជាបដិវត្តពណ៌ទៅវិញ តើអ្វីដែលជាច្បាប់ជាតិ និងធម្មជាតិ? ក្រោមលេសរក្សាអំណាចត្រូវតែបំបាត់ការតិទៀនផ្សេងៗ ហើយការពាររដ្ឋធម្មនុញ្ញ
ឃ្លារបស់ក្មែរ-ខ្មែរបានសរសេរថា "អំណាចដែលបានមកក្តៅក្រហាយ ជាអំណាចវិនាស"។ មេដឹកនាំដែលស្រឡាញ់អំណាចពេក អាចវិនាសខ្លួនឯង និងអ្នកនៅជុំវិញខ្លួន។
តើការតិទៀនមានពិសឬយ៉ាងណាសម្រាប់មេដឹកនាំដែលមិនអាចទទួលយកបាន? ព្រោះថាមេដឹកនាំអាទិទេពផ្ដាច់ការតែងខ្លាចការតិទៀនជាងអ្វីៗបន្ទាប់ពីសេចក្តីស្លាប់៕
ប្រភព ៖ វ៉េត រដ្ឋា
Pdach Mok
Tuesday, November 28, 2017