Views
បន្ទាប់ពីបែកធ្លាយពត៌មានថា ស៊ិន ប៊ុនហុក ជាមេគំនិតបង្កើតឲ្យមានការចោទប្រកាន់ CNRP
និងអង្គការសង្គមស៊ីវីលជាក្រុមបដិវត្តន៍ពណ៌
ជីវ កេង និយាយថា « បានបង ជួយផ្ដល់ឯកសារឿងបដិវត្តពណ៌ កុំអីខ្ញុំគ្មានឯកសារយោងរឿងសវនាការបក្សសង្គ្រោះជាតិទេ » ។
ដោយសារ សុិក ប៊ុនហុក សាងអំពើអាក្រក់
រួមគំនិតជាមួយមេដឹកនាំបក្សប្រជាជនកម្ពុជា ដើម្បីរំលាយបក្សសង្គ្រោះជាតិ
ឥឡូវ ភ័យខ្លួនបង្កើនអង្គរក្សពីមុន ១ នាក់ឡើងដល់ ៣ នាក់ មានម៉ូតូជិះអមឡាន
និងមានកាំភ្លើងខ្លីនៅចង្កេះទៀតផង។
រឿងលោក ស៊ិក ប៊ុនហុក នេះមិនចប់ត្រឹមនោះទេ កាលពីម្សិលមិញ គជបបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងពត៌មានបែកធ្លាយនោះដែលនិយាយការពារមេគំនិតបដិវត្តន៍ពណ៌លោក ស៊ឹក ប៊ុនហុក ដោយហេតុផលស្រដៀងនឹងរដ្ឋាភិបាល ។
មិនតែប៉ុណ្ណោះ ឥឡូវនេះ រលករង្គំផ្ទៃក្នុងបានចាប់ផ្តើមផ្ទុះឡើងបណ្តើរ ៗ ដែលឈានដល់ការបែកបាក់កម្រិតធ្ងន់ ពោលគឺ ពត៌មានបានបែកធ្លាយចេញមកថា មន្រ្តីគ្រាក់ៗ និង អ្នករកស៊ីធំៗខឹង ស៊ឹក ប៊ុនហុក និង មើលងាយ ហ៊ុន សែន ដៀលពេញៗមាត់ បន្ទាប់ពីដឹងថា ស៊ឹក ប៊ុនហុក ជាមេគំនិ
តបញ្ចុះបញ្ចូល
ហ៊ុន សែន ឲ្យយករឿងបដិវត្តិន៍ពណ៌មកធ្វើជាលេសបំផ្លាញបក្សប្រឆាំងចោល
គឺមានមន្រ្តីគ្រាក់ៗ និងអ្នករកស៊ីធំៗនៅក្នុងស៊ីភីភីច្រើនណាស់ខឹងនឹងលោក ស៊ឹក
ប៊ុកហុក ហើយដៀលគាត់ថា «អាមេភ្លើង»។
ប្រភពពីមន្ត្រីម្នាក់បានឲ្យដឹងថា មន្ត្រីអ្នមានលុយរាប់សិបលាន
និងអ្នករកស៊ីធំៗ ព្រមទាំងឧកញ៉ាជាច្រើនបាននិយាយថា
ពួកគេហួសចិត្តនឹងភាពល្ងីល្ងើររបស់ ហ៊ុន សែន ដែលភ្លើទៅស្តាប់សម្តី ស៊ិក
ប៊ុនហុក ដោយមិនគិតដល់ពួកគេដែលបានឲ្យលុយរាប់លានដុល្លារទៅ ហ៊ុន សែន
និងជួយដល់បក្សប្រជាជនកម្ពុជា ដោយពួកគេបានដៀលស ហ៊ុន សែន ថា «អាមេភ្លើ»
និង«អាមេកំសាក»ថែមទៀត ។
ពួកគេបន្តថា បើ ហ៊ុន សែន ភ្លើទៅស្តាប់ ស៊ិក
ប៊ុនហុក រំលាយបក្សសង្គ្រោះជាតិ បង្កជម្លោះជាមួយអាមេរិក និង អឺរ៉ុប
ហើយអាមេរិក និង អឺរ៉ុបបង្កកលុយរាប់លានរបស់ពួកគេ
តើពួកគេបានលុយមកពីណាជួយបក្សប្រជាជនទៀត ?
បើខ្លាចចាញ់បក្សសង្រ្គោះជាតិដល់ម្លឹង ម៉េចមិនចុះចេញឲ្យសម្តេច ស ខេង
ឬ លោករដ្ឋមន្រ្តី ជា សុផារ៉ា
មកដឹកនាំ ឈរឈ្មោះប្រកួតជាមួយសង្រ្គោះជាតិដោយថ្លៃថ្នូរក៏អាចមានសង្ឃឹមឈ្នះខ្លះដែរ
តែមិនគួរយកចរិតកំសាកញី និងល្បិចស្មោគគ្រោកតាម ស៊ឹក ប៊ុនហុក
មកអនុវត្តអោយខូចឈ្មោះបក្សប្រជាជនកាន់តែខ្លាំងអញ្ចឹងទេ។
រឿងនេះមនុស្សធំៗនិងអ្នករកស៊ីច្រើនណាស់ គេមិនពេញចិត្តទេព្រោះបាត់ប្រយោជន៍ពួកគេ។
ពួកគេនិយាយថាបើថ្ងៃក្រោយ បរទេសបង្កកទ្រព្យពួកគេ បិទវីសារលិខិតឆ្លងដែនពួកគេ
គ្រួសារពួកគេ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាមែន គឺ អាតាមេភ្លើង
ហ្នឹងមិនរួចខ្លួនទេ ហើយ អាមេភ្លើ ក៏ពួកគេមិនលើកលែងដែរ ៕
ប្រភព ៖ Chham Chhany