Views
ABRAHAM LINCOLN ជាមេធាវី និង អ្នកនយោបាយ ប៉ុន្តែមុននឹងបានជោគជ័យ គាត់បានតស៊ូពុះពារគ្រប់ឧបសគ្គរហូតដល់ក្លាយជាប្រធានាធិបតីអាមេរិកទី ១៦ សូមសង្ខេបការតស៊ូរបស់គាត់ ដូចតទៅ ៖
1816 - គ្រួសារត្រូវគេបណ្តេញចេញពីផ្ទះជួល
1818 - ម្តាយត្រូវទទួលមរណភាព
1831 - ចាប់ផ្តើមរកស៊ី តែឡុងចុងខាតចុងខាតដើម
1832 - ឈរឈ្មោះបោះឆ្នោតជាសមាជិកសភាខេត្តតែធ្លាក់
1832 - គ្មានការងារធ្វើ ចង់រៀនច្បាប់តែរៀនមិនបាន
1833 - ខ្ចីលុយគេរកស៊ី តែមិនដល់ចុងឆ្នាំក៍ដួលរលំហើយសងបំណុល 17 ឆ្នាំទើបរួច
1834 - ឈរឈ្មោះជាសមាជិកសភាម្តងទៀត តែឈ្នះ
1835 - ភ្ជាប់ពាក្យនឹងស្រីម្នាក់ តែនាងស្លាប់មុនថ្ងៃរៀបការ
1836 - ឈឺដេកលើគ្រែជាង 6 ខែ
1838 - ឈរឈ្មោះបោះឆ្នោតដណ្តើមតំណែងប្រធានសមាជិកសភាខេត្ត តែមិនបានសម្រេច
1840 - ឈរឈ្មោះម្តងទៀត តែត្រូវបរាជ័យទៀត
1843 - ឈរឈ្មោះបោះឆ្នោតជាតំណាងរាស្រ្តតែធ្លាក់
1846 - ឈរឈ្មោះម្តងទៀត ទើបជាប់
1848 - ឈរឈ្មោះជាតំណាងរាស្រ្តម្តងទៀតដើម្បីបន្តតំណែងតែត្រូវបរាជ័យ
1849 - សុំធ្វើប្រធានមន្ទីរដែនដីនិងនគរោបនីកម្មក្នុងរដ្ឋ តែត្រូវគេបដិសេធចោល
1854 - ឈរឈ្មោះជាសមាជិកព្រឹទ្ធសភា តែធ្លាក់
1856 - ឈរឈ្មោះជាអនុប្រធានាធិបតី តែសំឡេងគាំទ្រមិនដល់ 100 នាក់ផង
1858 - ឈរឈ្មោះជាសមាជិកព្រឹទ្ធសភាម្តងទៀតតែធ្លាក់ទៀត
1860 - ជាប់ជាប្រធានាធិបតីអាមេរិក
កើត - ១២ កុម្ភៈ ១៨០៩
ស្លាប់ - ១៥ មេសា ១៨៦៥
មូលហេតុ - ឃាតកម្ម ៕
Pdach Mok
Thursday, November 30, 2017