Views
ចាត់ជារឿងចំឡែកមួយដែលមិនធ្លាប់កើតឡើងក្នុងលោក ដែលកូនក្តី គឺ លោកឧត្តមសេនីយ Slobodan
Praljak សម្តែងសេចក្តីមិនពេញចិត្តចំពោះការកាត់សេចក្តីរបស់តុលាការក្រុងឡាអេ ។
រឿងស្លាប់នៅក្នុងតុលាការអន្តរជាតិ IC នេះត្រូវបានទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងនៅ ថ្ងៃទី ៣០ វិច្ឆិកានេះថា អយ្យការពិសេសរបស់អង្គការសហប្រជាជាតិបានស្នើដល់រដ្ឋា
ភិបាលនៃប្រទេសក្រូអាស៊ីត្រូវតែទទួលស្គាល់ការសម្រេចចិត្តរបស់ចៅក្រមតុលាការអន្តរជាតិនៃក្រុងឡាអេ
ដែលបានកាត់ទោសលោកឧត្តមសេនីយ Slobodan
Praljakអតីតមេបញ្ជាការកងទ័ពក្រូអាស៊ីក្នុងរឿងក្តីសង្រ្គាមស៊ីវិលនៅបូស្នី
បន្ទាប់ពីើលោក Slobodan បានប្រឆាំងនឹងការសម្រេចចិត្តរបស់ចៅក្រម
ដោយផឹកថ្នាំពឹសសម្លាប់ខ្លួនក្នុងខណៈពេលសវនការ ។
លោក ស្លូបូដានមានអាយុ ៧២ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម គាត់បដិសេធអធិបញ្ជារបស់តុលាការ ហើយសម្រេចចិត្តផឹកថ្នាំពឹសសម្លាប់ខ្លួនភ្លាម ៗ ។
ចំណែកខាងនាយករដ្ឋមន្រ្តីក្រូអាស៊ីក៏បានរិះគន់តុលាការនេះដែរ
ថារឿងរ៉ាវខាងលើ វាអយុត្តិធម៌ណាស់ ។
ក្នុងរូបនេះ គឺ កូនក្តីកំពុងឈរផឹកថ្នាំពុលយ៉ាងអង់អាចនៅចំពោះមុខចៅក្រម ។
Pdach Mok
Thursday, November 30, 2017